រថយន្ត RANGE ROVERស៊េរីចាស់ ពន្លះឡង់ គ្រីស័រ៥៧០ រងការ ខូចខាត ម្ចាស់ រថយន្ត ទាមទារ សំណង មួយមឺុន ដុល្លារ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើងដោយ រថយន្តRange Rover ស៊េរីចាស់បើកទៅ បុករថយន្តឡង់គ្រីស័រ ៥៧០ មួយគ្រឿង បណ្តាលឱ្យរថយន្ត ឡង់គ្រីស័ររងការខូចខាត ចំហៀងខាងស្តាំអស់ ប្រមាណ៥០ភាគរយ តែសំណាងល្អ អ្នកបើកបរទាំងសង ខាង មិនមានរងរបួស ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី១៣ មករា ២០១៥ នៅចំណុចទល់មុខសួនច្បារក្តាន់ពីរ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចទៅពិនិត្យកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ឡង់គ្រីស័រ ៥៧០ មួយគ្រឿង ពណ៌ទឹកប្រាក់ អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរ តាមផ្លូវA6 ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្ត ឡង់គ្រីស័រ បាន បើក ឆ្លងផ្លូវសហព័ន្ធរុស្ស៊ី ក៏ត្រូវរថយន្តម៉ាកRange Rover ស៊េរីចាស់ ពណ៌កណ្តុល្មេះ ពាក់ស្លាកលេខ ត៧៤ ៥៤ ភព២ បើកបរដោយបុរស ជនបរទេសម្នាក់ ធ្វើដំណើរតាមផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើត បុកចំហៀងខាងស្តាំរថយន្ត ឡង់គ្រីស័រ នោះពេញទំហឹង បណ្តាលឱ្យរថយន្ត ឡង់គ្រីស័ររងការខូចខាត ចំហៀងខាងស្តាំអស់ ប្រមាណ៥០ភាគរយ តែសំណាងល្អអ្នកបើកបរទាំងសង ខាងមិនមានរងរបួស។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តឡង់គ្រីស័រ៥៧០ បានមកសម្របសម្រួល ជាមួយបុរសជនបរទេស បើករថយន្តRange Rover ស៊េរីចាស់ ដោយម្ចាស់រថយន្តឡង់គ្រីស័រ ទាមទារឱ្យភាគីរថយន្តRange Rover សងសំណងនៃការខូចខាត រថយន្តចំនួនមួយមឺុនដុល្លារ តែបុរស បរទេសថា គ្មានលទ្ធភាព សមត្ថកិច្ចក៏ បានវាស់វែង យករថយន្តទាំង២គ្រឿង ទៅដោះស្រាយគ្នានៅអធិការដ្ឋាន ខណ្ឌ៧មករា ទៅ តាម និតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តទាំងពីរគ្រឿងនេះបាន ធ្វើឱ្យកំណាត់វិថីសហព័ន្ធ រុស្ស៊ី មានការកកស្ទះ ចរាចរណ៍ ផងដែរ ចំណែកសមត្ថកិច្ចជាប់ មមាញឹកនៅក្នុងការសម្រួល ចរាចរណ៍ ជូនអ្នកធ្វើដំណើរផងដែរ។
រថយន្តឡង់គ្រីស័រខូចខាតចំហៀងខាងស្តាំជិត៥០ ភាគរយ
រថយន្តម៉ាកRange Rover ស៊េរីចាស់ ដែលបង្កហេតុ
ហេតុការណ៍នេះ កើតឡើងនៅលើ មហាវិថីសហព័ន្ធរុស្ស៊ី
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!