ក្លិបវ៉ាវឌីស្កូ មានការ វាយតប់ គ្នាស្ទើរ តែរាល់យប់ សមត្ថកិច្ច បាញ់២ គ្រាប់ខ្លាច វាយអ្នក យកព័ត៌មាន
រាជធានីភ្នំពេញ ៖ កាលពី វេលាម៉ោង២ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ នៅមុខក្លិបវ៉ាវ ឌីស្កូ តាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ អ្នកចូលផឹកស៊ី មួយក្រុមបានបង្ក ទំនាស់ជាមួយបុគ្គលិកក្លិប ដេញ គប់គ្នា ប្រសាចពេញមុខ ក្លឹប សុទ្ធតែដុំថ្ម និងសំបកដប រាយពេញមុខក្លឹប ធ្វើឲ្យលោកនាយរង ប៉ុស្តិ៍ចោមចៅម្នាក់ រងរបួសស្រាល បន្ទាប់មកសមត្ថកិច្ច បានបាញ់គំរាម២គ្រាប់ ដោយខ្លាចក្រុមទំនាស់ទាំងនោះ ដេញវាយអ្នកយកព័ត៌មាន។
ប្រភពព័ត៌មាន ពីបុគ្គលិកក្លិបវ៉ាវឌីស្កូ បានឲ្យដឹងថា មុនពេល កើតហេតុជនបង្ក មានគ្នា៣នាក់ ជិះម៉ូតូវីវ៉ា១ គ្រឿងចូលទៅ ផឹកស៊ីក្នុងក្លិប លុះដល់ម៉ោងកើតហេតុ ខាងលើក៏មានទំនាស់ វាយតប់ជាមួយបុគ្គលិកក្លិប បណ្តាលឲ្យ រងរបួសម្នាក់ ហើយជនបង្ក បានរត់ចេញមកក្រៅយកដុំ ថ្មគប់ចូលទៅក្នុងក្លិប ធ្វើឲ្យបុគ្គលិកក្លិប ទាំងប្រុសទាំងស្រី ជាង១០នាក់កាន់សំបកគ្រប់ដៃ រត់ចេញពីក្នុងក្លិប ដេញតាមគប់ជនបង្កវិញ ធ្វើឲ្យ ជនបង្កភ័យ បានរត់ចោលម៉ូតូវីវ៉ា ១គ្រឿងនៅកន្លែង កើតហេតុ ។ ភ្លាមៗនោះ ប៉េអឹមដែលយាម នៅមុខក្លឹបនោះបាន យកម៉ូតូវីវ៉ានោះទៅ រក្សាទុកនៅទីបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងហេតុការណ៍ គប់ដុំថ្ម និងគប់សំបកដប ទៅវិញទៅមកនោះ ធ្វើឲ្យសំបកដប និងដុំថ្មនៅរាយប៉ាយ ពេញខាងមុខក្លិប និងត្រូវលោកនាយ រង ប៉ុស្តិ៍ចោមចៅម្នាក់ ត្រូវមួយសំបកដប រងរបួសស្រាល មិនតែប៉ុណ្ណោះ ក៏មានអ្នកយកព័ត៌មាន ទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលរត់ទៅស្ទាក់ក្នុងហេតុការណ៍ ដែរនោះបានដួលម៉ូតូ ត្រូវបានបុគ្គលិកក្លិប ស្មានតែជាបក្សពួក របស់ជនបង្ក បម្រុងគប់នឹងសំបក ឃើញបែបនេះសមត្ថកិច្ចបានបាញ់ គំរាម២គ្រាប់ ទើបបែកហ្វូងអស់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្លិបខាងលើនេះវាយ តប់គ្នាស្ទើររាល់យប់ សូម្បីតែអ្នកយកព័ត៌មាន និងអ្នកធ្វើដំណើរឆ្លងកាត់ មុខក្លិបខាងលើនេះជារៀងរាល់យប់ ក៏មានការភ័យខ្លាចដែរមិន ដែលហ៊ានសម្លឹងមើល ឆ្វេងស្តាំទេ ជិះមកដល់ចំណុច ខាងលើគឺជិះត្រង់ទៅមុខ ព្រោះកន្លងមានអ្នកជិះកាត់មុខ ក្លិបមួយចំនួនត្រូវបានជនដៃ ដល់រត់ចាប់ទាញវាយ ទក់សាច់ក៏មានដែរ ៕
ក្លិបវ៉ាវ ឌីស្កូមានកើតហេតុការណ៍គប់ដបស្រាដាក់គ្នារវាងបុគ្គលិក និងក្រុមយុវជនមួយក្រុម
ក្លិបនេះមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន
ហេតុការណ៍នេះកើតនៅឡើង វេលាម៉ោង២ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!