ភ្នំពេញកាលពី ជិត១០០ឆ្នាំមុន និងបច្ចុប្បន្ន លិចទឹកដូចគ្នា
ភ្នំពេញ៖ តាមរយៈរូបថត ៤សន្លឹក ដែលបាន បង្ហាញពីទិដ្ឋភាព កាលពីសម័យមុន គឺចន្លោះ ឆ្នាំ១៩០០ នៅរាជធានីភ្នំពេញ បានលិចទឹកនៅ តំបន់មួយចំនួន នៅពេលដែលមាន ភ្លៀងធ្លាក់មកម្តងៗ។
នាសម័យនោះ ខ្មែរបានស្ថិតនៅ ក្រោមការគ្រប់គ្រង របស់បារាំងនៅឡើយ ហើយការដាក់ លូបង្ហូរទឹក ក៏បារាំងជាអ្នក រៀបចំដែរ ដែលសម័យនោះ លូមានលក្ខណៈ តូចទើបធ្វើឲ្យទឹក មិនអាចហូរលឿន និងទាន់ពេលវេលា ដែលជាហេតុ ធ្វើឲ្យទឹកជន់ លិចតែម្តង។
តាមរយៈរូបភាព ៤សន្លឹកបង្ហោះ លើទំព័រហ្វេសប៊ុក របស់សាលា រាជធានីភ្នំពេញ បានឲ្យដឹងថា ទឹកដែលជន់ លិចនោះ គឺស្ថិតនៅចំណុច សំខាន់របស់ក្រុង ដែលមាន ទីតាំងរមណីយដ្ឋានវត្តភ្នំ ស្ពានជ្រោយចង្វា លំនៅឋានរបស់ មន្រ្តីជាន់ខ្ពស់បារាំង។
សម័យបច្ចុប្បន្ន នារាជធានីភ្នំពេញ ឲ្យតែមានភ្លៀង ធ្លាក់មកម្តងៗ គឺទឹកបានជន់ លិចធ្វើឲ្យប្រជាពលរដ្ឋ មានការរអ៊ូរទាំ ក្នុងការធ្វើដំណើរ ទៅវិញទៅមក ដែលជាហេតុធ្វើ ឲ្យសាលាក្រុងសហការ ជាមួយអង្គការ ចៃការបស់ ប្រទេសជប៉ុន ដើម្បីរៀបចំប្រព័ន្ធ លូសាជាថ្មី ដោយបានដាក់ លូធំៗក្នុងការ បញ្ជៀសទឹក៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!