តារាស្រីម៉ិចសិចកូ ស្រស់ស្អាតម្នាក់ បាត់ខ្លួន រយៈពេល១ឆ្នាំ ប្រទះឃើញ សាកសព នៅក្នុងធុងទឹក!
ម៉ិចសិចកូ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសព តារាសម្តែងស្រី ជនជាតិម៉ិចសិចកូ វ័យ២៧ឆ្នាំ នាង Esparza Yarira Noriega Esparza ត្រូវបានគេ ប្រទះឃើញ នៅក្នុងធុងទឹក ដ៏ធំមួយ នៅលើអាគារមួយខ្នង (អាគារ ដែលនាងស្នាក់នៅ) បន្ទាប់ពីនាង បានបាត់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ ខណៈមិត្តភក្តិ ក៏ដូចជា ក្រុមគ្រួសារ របស់នាង មានការភ័យខ្លាចថា នាងត្រូវបានគេ ចាប់ជំរិត ដោយក្រុមឈ្មួញ ជួញដូរមនុស្ស ដោយយកនាង ទៅលក់ ធ្វើជាទាសករ ផ្លូវភេទ។
ប្រភពដដែល បានបន្តទៀតថា សាកសព របស់នាង Esparza ត្រូវបានគេរកឃើញ បន្ទាប់ពីអ្នករស់នៅ ក្នុងអាគារមួយនោះ បានត្អូញត្អែរថា ទឹកនៅក្នុងធុង មានរសជាតិចម្លែក។
គួរបញ្ជាក់ផងដែរថា នាង Esparza ដែលជានិស្សិត បញ្ចប់ការសិក្សា ផ្នែកចិត្តវិទ្យា និងមានក្តីប្រាថ្នា ចង់ក្លាយជា តារាសម្តែង ត្រូវបានគេ ប្រទះឃើញ លើកចុងក្រោយបង្អស់ នៅពេលដែលនាង កំពុងតែចាកចេញ ពីកន្លែងហាត់ប្រាណ នៅក្នុងទីក្រុងមួយ នៃប្រទេស ម៉ិចសិចកូ កាលពីខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ។ ជាមួយគ្នានេះដែរ មិត្តភក្តិ និងក្រុមគ្រួសារ របស់នាង បានធ្វើការ ផ្សព្វផ្សាយ និងបិទប្រកាស រូបថត របស់នាង ដើម្បីស្វែងរកនាង ដោយសង្ឃឹមថា អាចនឹងមានមនុស្ស ចំណាំនាងបាន។
បុរសម្នាក់ មានឈ្មោះថា Pal Javier Paz អាយុ៣០ឆ្នាំ បាននិយាយថា «នាងគឺជានារី ដែលមាន ទេពកោសល្យ និង មានសម្រស់ ស្រស់ស្អាត ហើយនាងចង់ក្លាយជា តារាសម្តែងណាស់។ នៅពេលដែលនាង បាត់ខ្លួន ពួកយើងទាំងអស់គ្នា បានគិតថា នាងប្រហែលជា ត្រូវគេចាប់ជំរិត យកទៅលក់ ធ្វើជាទាសករផ្លូវភេទ ផងក៏មិនដឹង។ ប៉ុន្តែតាមពិត ខ្លួនប្រាណ របស់នាង គឺស្ថិតនៅក្នុង បរិវេណអាគារ ស្នាក់នៅ របស់នាង រហូតមក ចាប់តាំងពីនាង បានបាត់ខ្លួន មកម្ល៉េះ។»
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ ប៉ូលីសកំពុងតែ ធ្វើការស៊ើបអង្កត ដោយផ្តោតទៅលើ អតីតមិត្តប្រុស របស់នាង ដែលជាអ្នកជំនួញ សំបូរទ្រព្យ មួយរូប ដែលបានជួលផ្ទះ (អាគារកើតហេតុ) ឲ្យនាងស្នាក់នៅ។ ប៉ុន្តែក្រោយមក នាង Esparza បានបញ្ចប់ ទំនាក់ទំនង ជាមួយនឹង អ្នកជំនួញរូបនោះ ក្រោយពីបាន ស្គាល់គ្នា និងណាត់ជួប ជាមួយនឹង មេធាវីសំបូរទ្រព្យ ម្នាក់ទៀត ខណៈការបាត់ខ្លួន របស់នាង គឺ១សប្តាហ៍ មុនពេលដែលនាង ត្រូវផ្លាស់ចេញ ពីផ្ទះជួលនោះ។
ការរកឃើញ សាកសព របស់នាង Esparza នេះ ធ្វើឲ្យមិត្តភក្តិ និងក្រុមគ្រួសារ របស់នាង មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង។
យ៉ាងណាមិញ ការរកឃើញ សាកសព របស់តារាសម្តែង ជនជាតិម៉ិចសិចកូ រូបនេះ ក៏បានធ្វើឲ្យ អ្នកជិតខាងរបស់នាង មានការភ្ញាក់ផ្អើល និងរន្ធត់ យ៉ាងខ្លាំង ផងដែរ ព្រោះពួកគេ បានទទួលទានទឹក ដែលចេញពី ធុងទឹកនោះ អស់រយៈពេល ជាយូរមកហើយ ខណៈរសជាតិ ចម្លែកពីមួយថ្ងៃ ទៅមួយថ្ងៃ។
បើតាមសម្តី អ្នកនាំពាក្យ របស់មន្រ្តីប៉ូលីស បាននិយាយថា «ប៉ូលីសទីក្រុង ត្រូវបានគេទូរស័ព្ទ ហៅទៅ កន្លែងធុងទឹក នៅលើអាគារនោះ ហើយនៅពេលដែល ពួកគេបានបើក គំរបធុងទឹកនោះ ក៏ប្រទះឃើញ សាកសព របស់នាង Esparza ដែលស្ថិតក្នុងសភាព ស្អុយរលួយ អស់ទៅហើយ។ សាកសពនោះ ត្រូវបានគេយកទៅ ធ្វើការពិសោធន៏ នៅឯវិទ្យាស្ថាន វិទ្យាសាស្រ្ត Institute of Forensic Sciences។ យ៉ាងណាមិញ នាងត្រូវបានគេស្គាល់ អត្តសញ្ញាណ ដោយសារតែថ្នាំ ដែលបានចាក់បញ្ចូល នៅពេលដែលនាង ធ្វើការវះកាត់ កែសម្ភស្ស៕»
តារាសម្តែងស្រី Esparza Yarira Noriega Esparza កាលនៅរស់
ប្រភព ៖ បរទេស
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!