ថៅកែស្រី វ័យក្មេង ស្រស់ស្អាត វ័យ ២១ឆ្នាំ ចែកឡាន BMW ៤គ្រឿង ឲ្យបុគ្គលិកសំរាប់ ជារង្វាន់ លើកទឹកចិត្ត
ចិន៖ ថៅកែស្រីវ័យក្មេង មានអាយុ ទើបតែ ២១ឆ្នាំម្នាក់ បានចាប់បើក ក្រុមហ៊ុនលក់ផលិតផល តាមបណ្តាញ អនឡាញ ក្នុងទីក្រុង Qingdao ខេត្ត Shadong ប្រទេសចិន ក្នុងពេលថ្មីៗនេះ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា នាងហ៊ានផ្តល់ ឡានទំនើប BMW បួនគ្រឿង ទៅដល់បុគ្គលិកឆ្នើមបួននាក់ សំរាប់ជា រង្វាន់លើកទឹកចិត្ត ចុងឆ្នាំ ទៀតផង ។
ប្រភពដដែល លើកឡើងថា ថៅកែស្រី វ័យ ២១ឆ្នាំ ម្នាក់នេះ មានឈ្មោះ Niu Mudong បានបង្កើតការលក់ ផលិតផលថែរក្សា ស្បែក ស្រកទម្ងន់ និង ថែរក្សាសុខភាព មួយប្រភេទ ខណៈដែលនាង កំពុងតែសិក្សា នៅសាកលវិទ្យាល័យមួយ នៅសហរដ្ឋអាមេរិក។ រីឯ ក្រុមហ៊ុនអាជីវកម្ម តាមអនឡាញ នៅប្រទេសចិន របស់នាង នៅក្នុងខេត្ត Shadong នេះ បានទទួលការ ចាប់អារម្មណ៍ច្រើន ពីបណ្តា និស្សិត សាកលវិទ្យាល័យ ដែលចង់បាន បទពិសោធន៍ ធ្វើការងារបែបជំនួញ ក្នុងពេលទំនេរពីការសិក្សា និង ចង់រកប្រាក់សំរាប់ បង់ការសិក្សារបស់ ពួកគេជាដើម ។
ក្នុងនោះ ថៅកែស្រីវ័យក្មេង រូបនេះ ប្រាប់ឲ្យដឹងថា ចំនូលប្រចាំខែ ពីក្រុមការងារ របស់នាង កើនឡើងរហូតដល់ ប្រមាណ ២០ លានយ័ន ឬស្មើនឹងជាង ៣លានដុល្លារអាមេរិក ក្នុងរយៈពេល ត្រឹមតែ ២ឆ្នាំ។ នាងបានបន្តថា បុគ្គលិកឆ្នើម ទាំង៤ នាក់នោះ គឺជា និស្សិតសាកលវិទ្យាល័យ ទាំងអស់ ដែលមានអាយុ ត្រឹមចន្លោះពី ១៩ដល់ ២២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ម្នាក់ៗ អាចរកចំនូល ប្រចាំឆ្នាំ ឲ្យក្រុមហ៊ុន ច្រើនជាង ១០ លានយ័ន ឯណោះ ៕
ថៅកែស្រី វ័យ ២១ឆ្នាំ កញ្ញា Niu Mudong
បុគ្គលិកឆ្នើមទាំង ៤នាក់ ទទួលបានរថយន្ត BMW ម្នាក់ៗមួយគ្រឿង
ប្រភព shanghaiist
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!