ជិះ​ម៉ូតូ​ដឹក​សង្សារ​ចេញពី ​មជ្ឈមណ្ឌល​រ៉ក់ត្រូវចោរ ​ភ្ជង់​ប្លន់​យក​ម៉ូតូទៅ​បាត់

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានអះអាងថា ខ្លួនជាចុងភៅនៅមជ្ឈមណ្ឌលរ៉ក់ត្រូវជនសង្ស័យ៦នាក់ភ្ជង់ ប្លន់យក ម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ មករា នៅទល់មុខ សាលាបឋមសិក្សាវឌ្ឍនៈវិជ្ជា តាមមហាវិថីព្រះមុនីវង្ស កែង២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ខណៈជិះម៉ូតូ ដឹកសង្សារចេញពីធ្វើការ។

ម្ចាស់ម៉ូតូមានឈ្មោះ ជា សុផានិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរចុងភៅនៅមជ្ឈមណ្ឌលរ៉ក់ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនចេញពីធ្វើការ ជិះម៉ូតូស្គូពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CI 5945 ដឹកសង្សារ ឈ្មោះ ដា អាយុ២២ឆ្នាំ ខណៈធ្វើដំណើរមក ដល់ចំណុចខាងលើ ស្រាប់តែ ជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ស្គូពី និងហុងដាឌ្រីម ធ្វើដំណើរស្របទិសគ្នា មកដល់ ជនសង្ស័យជិះម៉ូតូស៊ុយស៊ូគីនិចបាន ដកកាំភ្លើង ភ្ជង់ប្លន់យក ម៉ូតូជិះចេញទៅបាត់ស្រមោល ។

ក្រោយពេលកើតហេតុជនរងគ្រោះ និងសង្សារបាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចតុមុខឲ្យជួយ អន្តរាគមន៍ ៕




 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម