ទើបនឹងទិញ ម៉ូតូមិនទាន់ ទាំងបានធ្វើ ស្លាកលេខផង ត្រូវចោរប្លន់ យកទៅបាត់
ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានជនល្មើស មានគ្នា៣នាក់ ជិះម៉ូតូចំនួន ២គ្រឿង បានដក កាំភ្លើង ប្លន់យក ម៉ូតូម៉ាក MSX យកទៅបាត់ ដែលជនរងគ្រោះ ទើបនឹងទិញបាន ប៉ុន្មានថ្ងៃ ហើយមិនទាន់បាន ធ្វើស្លាកលេខទៀតផង ។
អំពើប្លន់ប្រដាប់ អាវុធខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ២និង៣០នាទីយប់ រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ ផ្លូវសហព័ន្ធរុស្សី ទល់មុខ ទីស្ដីការគណៈរដ្ឋមន្ដ្រី សង្កាត់មិត្ដភាព ខណ្ឌ៧មករា ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មាស វ៉ាន់ដែន អាយុ២៨ឆ្នាំ ស្នាក់នៅម្ដុំ អង់តែនទួលគោក ដោយជនល្មើស មានគ្នា៣នាក់ ជិះម៉ូតូពីរ គ្រឿងមិនចាំស្លាក ប្រដាប់ដោយអាវុធខ្លី ៣ដើម ។
ជនរងគ្រោះបាន ប្រាប់សមត្ថកិច្ចថា ពេលដែលខ្លួន កំពុងជិះម៉ូតូ តែម្នាក់ឯង លុះមកដល់មុខ ទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏លេចមុខជន ល្មើសទាំង៣នាក់ ជិះមកកៀរ ហើយដកកាំភ្លើងឱ្យឈប់ មិនឱ្យស្រែក រួចហើយបានយក ម៉ូតូនិងឆក់ យកខ្សែកបា្លទីន មួយខ្សែ ទម្ងន់៣ជី យកទៅបាត់គេចខ្លួន ដោយសុវត្ថិភាព ។
ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ទៅនគរបាលមូលដ្ឋាន ដើម្បីតាមស្រាវជ្រាវ ចាប់ជនល្មើស ទាំងនេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!