ការដំឡើងប្រាក់ខែ​ ៖ សម្តេចតេជោ ​ហ៊ុន សែន ​សុំទោស មន្រ្តីរាជការ ​និងកងកម្លំាង ​ប្រដាប់អាវុធ ​ការដំឡើងប្រាក់ ខែសម្រាប់ឆ្នំា ២០១៥គិតចាប់ ពីខែមេសាទៅ

 
 

ខេត្តកោះកុង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ សុំកែ តម្រូវចំពោះ ប្រសាសន៍សម្តេចដែលបានថ្លែងកាលពីថ្ងៃទី០៥ មករា ២០១៥ ក្នុងពិធីបើកការដ្ឋាន សាងសង់ អគាររដ្ឋបាល និងហេដ្ឋរចនាសម្ព័ន្ឋ ទីក្រុងនៃទីរួម ខេត្តត្បូងឃ្មុំ ដែលថា ចាប់តំាងពី ខែមករានេះទៅ មន្រ្តីរាជការ និងកងកម្លំាង ប្រដាប់អាវុធ នឹងទទួលប្រាក់ ខែលើប្រាក់ ខែដែល ធ្លាប់បានទទួល នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនោះ គឺសុំកែគិត ចាប់ពីខែមេសាវិញ ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៍បានសុំទោសមន្រ្តីរាជការនិងកង កម្លំាង ប្រដាប់អាវុធ ទំាងអស់ ចំពោះប្រសាសន៍សម្តេចកាលពីថ្ងៃទី០៥មករា ហើយសម្តេចក៍ បានជំរុញ ឲ្យមានការបើក ប្រាក់ ខែ ដែលកើនលើស ឆ្នាំ២០១៤នោះ ធ្វើយ៉ាងណា ឲ្យបានមុនពេល ចូលឆ្នាំខ្មែរ ។

សម្តេចនាយករដ្ឋមន្រ្តីថ្លែងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ មករា ២០១៥ ក្នុងឱកាស ដែលសម្តេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការប្រើបា្រស់ជាផ្លូវការនូវ វារីអគ្គិសនី ប្ញស្សីជ្រុំ ស្ថិតនៅក្នុង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ដែលផលិត ឋាមពលបាន ៣៣៨មេហ្កាវ៉ាត់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម