ព្រលឹងចុងសក់! អ្នកដំណើរ ២នាក់ ស្ទុះទៅ បើកទ្វារយន្តហោះ ស្របពេល យន្តហោះកំពុង ហោះឡើង!

 
 

ចិន៖ មានរឿងគួរ ឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ព្រោះតែអ្នកដំណើរ ២នាក់ត្រូវបាន ចាប់ខ្លួន បន្ទាប់ពីពួកគេ បានបើកទ្វារច្រកចេញបន្ទាន់ ខណៈពេលដែល យន្តហោះប្រុង នឹងហោះឡើង ទៅហើយនោះ។

ប្រភពព័ត៌មានបាន ឲ្យដឹងថា ក្រុមអាជ្ញាធរនៅឯ ព្រលានយន្តហោះ គួនម៉ីង នៃខេត្ត យូណាន ប្រទេសចិន បានធ្វើការឃាត់ខ្លួន មនុស្ស២នាក់ ម្នាក់ជានារី មានត្រកូល Li និងម្នាក់ទៀត ជាបុរសវ័យក្មេង មានត្រកូល Zhao បន្ទាប់ពីពួកគេ បានទៅបើកទ្វារច្រកចេញបន្ទាន់ (Emergency Exit) នៃយន្តហោះដែល ពួកគេកំពុងតែជិះ ដល់ទៅបីទ្វារ។


រូបភាពៈ ទ្វារចេញបន្ទាន់ នៃយន្តហោះមួយនេះ ត្រូវបានបើកចោល ស្របពេលធ្វើការ ហោះឡើង

បន្ថែមពីនេះ ពួកគេទាំង២ ក៏ត្រូវបានធ្វើការ ឃុំខ្លួនរយៈពេល ១៥ថ្ងៃថែមទៀត ពីបទបង្កភាព ចលាចលដល់ សាធារណជន។ ចំពោះមូលហេតុ ដែលធ្វើឲ្យមាន រឿងបែបនេះកើតឡើង ត្រូវបានគេសន្និដ្ឋាន ជាជំហានដំបូងថា អាចបណ្តាលមកពីយន្តហោះ MU2036 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines មួយនេះ បានធ្វើការពន្យាពេល ហោះហើរ ជាច្រើនលើក បើសរុបទៅ ចំនួន ៧ម៉ោង ខុសពីតារាង ពេលវេលាទើបធ្វើឲ្យ អ្នកដំណើរជាច្រើននៅលើនោះ មានអារម្មណ៍ ធុញថប់ខ្លាំង ក៏មានជម្លោះ ជាមួយអ្នកបើកយន្តហោះ និងបណ្តាលឲ្យ មានការស្ទុះ ទៅបើកទ្វារ ចេញបន្ទាន់ ស្របពេលដែល យន្តហោះកំពុង ហោះឡើង បែបនេះ តែម្តង។

យ៉ាងណាមិញ ពេលនេះក្រុមអាជ្ញាធរ ក៏កំពុងស៊ើបអង្កេត បន្ថែមទៀតជុំវិញ រឿងរ៉ាវនេះ តែក្នុងនោះ អ្នកដំណើរម្នាក់ ក៏ទទួលការ ព្រមានផងដែរ ព្រោះតែគេ បានបង្ហោះសារ ដែលមានអត្ថន័យ ខុសពីការពិតនៅលើបណ្តាញសង្គម ដោយលើកឡើងថា “អ្នកដំណើរបើក ទ្វារបន្ទាន់ទាំងនេះក៏ព្រោះតែ មកពីអ្នកបើកយន្តហោះ ស្តីឲ្យ និង ជេរប្រទេច ដល់អ្នកដំណើរជាច្រើន នៅលើនោះ”។

គួរបញ្ជាក់ផងដែរថា នេះគឺជារឿង ដ៏គ្រោះថ្នាក់មួយ នៅពេលដែលបើកទ្វារច្រកចេញបន្ទាន់ ស្របពេលដែល យន្តហោះកំពុង ធ្វើការហោះឡើង ព្រោះវាអាចធ្វើ ឲ្យមានគ្រោះថ្នាក់ គ្រប់ពេលវេលា៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


រូបភាពៈ ភាពចលាចល របស់អ្នកដំណើរ នៅលើយន្តហោះ មួយនោះ


សារដែលគេបង្ហោះលើបណ្តាញសង្គម


ប៉ូលីសកំពុងតែធ្វើការនាំខ្លួនចេញពីយន្តហោះ

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម