​​ប៉ូលិស​ ស្រុក​ព្រៃ​នប់ ឃាត់ខ្លួន ​បុរស​ម្នាក់ ​ប្រើ​ហិង្សា​ លើ​ប្រពន្ធ​ចុង​ រហូត​ស្លាប់​​

 
 

ស្រុកព្រៃនប់ ៖ បុរសម្នាក់ ត្រូវប៉ូលិសស្រុកព្រៃនប់ ចាប់ឃាត់ខ្លួនកាលពី ព្រឹកថ្ងៃទី៩ មករា ២០១៥ នៅចំណុច ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុក ព្រៃនប់ រួចបញ្ជូនបន្ត ទៅកាន់ខេត្តព្រះសីហនុ បន្ទាប់ពីបុរស រូបនេះប្រើហិង្សា វាយប្រពន្ធចុង រងរបួសធ្ងន់ ធ្លាក់ខ្លួនឈឺ រហូតស្លាប់។

តាមប៉ូលិសស្រុក បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ធ្នូ ២០១៤ ជនបង្កហិង្សា ឈ្មោះជុំ ជាង បានប្រើហិង្សា ទៅលើប្រពន្ធចុង ឈ្មោះឡែប សា រ៉េត អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅចំណុច កើតហេតុខាង លើ ដោយប្រើ ដំបងឈើ អំបោស និងដៃ ជើងវាយទាត់ធាក់បណ្តាល ឱ្យ រងរបួសជាំ ពេញខ្លួន ។ លុះនៅថ្ងៃទី៣១ ធ្នូ ស្ត្រីរងគ្រោះ បានធ្លាក់ខ្លួន ឈឺជាទម្ងន់ ហើយត្រូវបាន សាច់ញាតិដឹកទៅ ព្យាបាលនៅ មន្ទីរពេទ្យចំការចេក ខេត្តព្រះសីហនុ។

ប្រភពដដែល បន្ថថា ខណៈពេល ស្ត្រីរងគ្រោះកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ ជនល្មើស ជាប្តីបានតាមទៅ វាយដំ នាងបន្ថែមទៀតបណ្តាល ឱ្យឈឺកាន់តែធ្ងន់ធ្ងរ ឡើងរហូតដល់ វេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី៨ មករា ២០១៥ ស្ត្រីរងគ្រោះ បានដាច់ខ្យល់ ស្លាប់តែម្តង។

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះ មានកូនជាមួយប្តី មុនចំនួន៤នាក់ និងប្តីចុងដែលវាយ ធ្វើបាបនេះមាន កូនម្នាក់ សរុប៥នាក់៕


បុរសជា ជនល្មើស ប្រើហិង្សា វាយប្រពន្ធចុង រងរបួសធ្ងន់ ធ្លាក់ខ្លួនឈឺ រហូតស្លាប់

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម