អ្នកដំណើរ ៖ រថយន្ត២គ្រឿង ចតមុខ ក្រសួងសាធារណការ នាំឲ្យកក ស្ទះចរាចរណ៍ យ៉ាងខ្លាំង

 
 

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ ព្រះនរោត្តម បានសម្តែងការរិះគន់ យ៉ាងខ្លាំង ចំពោះ ការចតរថយន្ត ចំនួន២គ្រឿង នៅខាងមុខក្រសួងសាធារណការ តែម្តង ដែលនាំឲ្យមានការ កកស្ទះ ចរាចរណ៍ យ៉ាងខ្លាំងកើតមានឡើង នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ ខណៈប្រជាពលរដ្ឋ ជាច្រើន នាក់ ទើបចេញ ពីធ្វើការជាដើម ។

អ្នកដំណើរ មួយរូប បានផ្ញើរូបភាព នៃទិដ្ឋភាព កកស្ទះចរាចរណ៍ នៅខាងមុខក្រសួងសាធារណការ ជាប់ផ្លូវ ព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយបានលើកឡើថា ការកកស្ទះចរាចរណ៍ ខាងលើនេះ បណ្តាលមកពី មានរថយន្ត ស៊េរីទំនើប ចំនួន២គ្រឿង ទំនងជារថយន្ត របស់ថ្នាក់ដឹកនាំ នៃក្រសួងមួយនេះ បានចតទុកលើទ្រូងផ្លូវ នៅពីមុខក្រសួង ។

ប្រជាពលរដ្ឋ រូបនេះ បានលើកឡើងថា ក្រសួងសាធារណការ ជាតួអង្គសំខាន់ម្នាក់ លើការជួយមើលផ្លូវ តែសម្រាប់ សាមីក្រសួងខ្លួនឯង បែរជាមិនបានយកចិត្តទុក ចំពោះការ ចតរថយន្តទៅវិញ ធ្វើឲ្យកកស្ទះ ធ្វើដំណើរទៅ បានមួយៗ ហើយក៏មិនបានឃើញ ម្ចាស់រថយន្ត ចេញ មកយកចេញនោះទេ ។

ប្រជាពលរដ្ឋ សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ ក្រសួងសាធារណការ គួរពិនិត្យបញ្ហានេះឡើងវិញ និងជួយណែនាំដល់ មន្រ្តីរបស់ខ្លួន កុំចតរថយន្ត បែបនេះ ទៅដើម្បីជួយសម្រួល ការកកស្ទះចរាចរណ៍ សម្រាប់អ្នកដំណើរទូទៅ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម