ព្រះសង្ឃពីរអង្គគង់នៅវត្តសាមគ្គីរង្សីទាស់គ្នាផ្ទុះហិង្សាចាក់គ្នាសុគត
រាជធានីភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ រវាងព្រះសង្ឃ ពីរអង្គ គង់នៅ វត្តសាមគ្គីរង្សី ដែលមានទីតាំង នៅក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឈ្លោះ ទាស់ទែង វាយតប់គ្នា ឈានដល់ការ កាប់ចាក់ ដោយប្រើកាបិត ចិតផ្លែឈើ ជាអាវុធ ធ្វើឲ្យព្រះគ្រូ សូត្រឆ្វេង មួយអង្គសុគត ។ ករណីព្រះសង្ឃ វាយតប់គ្នានេះ បង្កឡើង តាំងពី វេលាម៉ោង ជាង៨ព្រឹក ថ្ងៃទី១២ មករា ២០១៥។
សមត្ថកិច្ចបានឱ្យដឹងថា សង្ឃដែលរងរបួស រហូតសុគត ជាព្រះគ្រូសូត្រឆ្វេង មានព្រះនាម ថាច់ ខាន់ ព្រជន្ម៣៧ព្រះវស្សា និមន្តមក ពីខេត្តឃ្លាំង កម្ពុជាក្រោម តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ។ ដោយឡែក ព្រះសង្ឃ ដៃដល់ មានព្រះនាម ចាន់ សុភ័ក្ត្រ ហៅទឹង ព្រះជន្ម១៨វស្សា ។
យោងតាមសម្តី របស់សង្ឃ បង្កឈ្មោះ ចាន់ សុភ័ក្ត្រ ហៅទឹង បានឱ្យដឹងថា ខ្លួនទើបមកស្នាក់នៅ ក្នុងវត្តសាមគ្គីរង្សី បានជិត មួយឆ្នាំទេ ហើយព្រះគ្រូ សូត្រឆ្វេង ឈ្មោះ ថាច់ ខាន បានចោទ ប្រកាន់ថា ខ្លួនបង្កើតបក្សពួក ដើម្បីចង់បង្ក ទំនាស់ ជាមួយលោក ។ ដូច្នេះព្រះគ្រូសូត្រឆ្វេង តែងតែ ហៅរូបខ្លួន ចូលទៅក្នុងកុដិ រួចវាយ ទាត់ធាត់ ស្ទើររាល់ថ្ងៃ ។
សង្ឃដៃដល់បន្តថា រហូតមកដល់ ព្រឹកថ្ងៃទី១១ មករា ២០១៥ ព្រះគ្រូសូត្រឆ្វេង បានបបួល រូបគេវាយគ្នា ព្រមទាំង ហៅខ្លួន ឱ្យមកជួប នៅក្នុងកុដិ ថែមទៀតផង ។ ខណៈកំពុង ជួបជជែកគ្នា ក្នុងកុដិ តែពីរនាក់ គ្រូសូត្រឆ្វេង ឈ្មោះ ថាច់ ខាន បានវាយ និងទាត់ធាក់ លើរូបគេ រហូតទ្រាំ នឹងការឈឺចាប់ មិនបាន ក៏បានយក កូនកាំបិត ចុងស្រួច ដែលដាក់ ជាប់ខ្លួន ចាក់ទៅលើ គ្រូសូត្រឆ្វេង ចំកញ្ចឹង.ក ខាងស្តាំ បណ្តាលឱ្យ ដួលសន្លប់ ស្តូកស្តឹង ក្នុងថ្លុកឈាម ។
គួរបញ្ជាក់ថា ក្រោយមាន ការភ្ញាក់ផ្អើលនេះ ព្រះសង្ឃ ដែលគង់ នៅក្នុងវត្តសាមគ្គី រង្សី បាននាំគ្នា ដឹកយកគ្រូសូត្រឆ្វេង ដែលរងរបួស ដោយសារ ទំនាស់ ទៅសង្គ្រោះនៅ មន្ទីរពេទ្យ ប៉ុន្តែអកុសល ពេលបញ្ជូន ដល់មន្ទីរពេទ្យ ព្រះអង្គ ក៏សុគត តែម្តងទៅ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ព្រះសង្ឃដៃដល់ ក្រោយបង្ករបួស ទៅលើព្រះគ្រូសូត្រឆ្វេង រហូតសុគតនោះ ក៏ព្យាយម រត់គេចដែរ ប៉ុន្តែត្រូវបាន កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន បានភ្លាមៗ រួចហើយ បញ្ជូនទៅផ្សឹក នៅសាលា ខណ្ឌមានជ័យ ទើបប្រគល់ ឱ្យសមត្ថកិច្ច សាកសួរ និងធ្វើទៅតាម ជំនាញ រង់ចាំកសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាម នីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!