ព័ត៌មានថ្មីជាតម្រុយក្នុងការឈានទៅបង្កើតរោងចក្រផលិតទូរសព្ទខ្មែរដំបូង
មានការនិយាយតៗគ្នាកាលកន្លងទៅនេះ នៅពេលទូរសព្ទដែលមានដាក់យីហោខ្មែរធំៗ បានលេចមុខគួរឲ្យសង្ស័យ។ ទូរសព្ទដែលមានដាក់យីហោ (Brand) ជាភាសាខ្មែរ ធំៗនៅលើសំបកទូរសព្ទ បានទទួលការចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងអាថ៌កំបាំងកាលពីពេលថ្មីៗនេះ ហើយដែលឃើញមានពលរដ្ឋខ្មែរមួយចំនួន កាន់ប្រើទូរសព្ទនេះជាបណ្តើរៗ បើទោះបីមិនទាន់មានលក់នៅលើទីផ្សារជាផ្លូវការនៅឡើយនោះ។
តាមសារដ៏ខ្លីមួយនៅលើ Wall របស់ឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការបញ្ជាក់ពីទូរសព្ទខ្មែរនេះដោយលោកបានអះអាងថា៖ “នៅពេលជួបដើម្បីជូនគំរូទូរសព្ទ KHMER C2 ឧកញ៉ា ឆាវអ៊ិនទ័រ នាយកក្រុមហ៊ុន Khmer First Investment Holding Group Co., Ltd បានប្រាប់ខ្ញុំថា នៅពេលក្រុមហ៊ុនលោកដំឡើងរោងចក្របរិក្ខារព័ត៌មានវិទ្យាសព្វគ្រប់នៅកម្ពុជា លោកត្រូវការអ្នកបច្ចេកទេសរាប់ម៉ឺននាក់ ព្រមទាំងថ្នាក់កណ្ដាល (មេការ) និងថ្នាក់ខ្ពស់រាប់រយនាក់ថែមទៀត”។
តាមរយៈការលើកឡើងនេះអាចជាតម្រុយថា រោងចក្រផលិតទូរសព្ទខ្មែរដំបូងអាចលេចរូបរាងនៅពេលអនាគតខាងមុខនេះ បើទោះបីព័ត៌មានលម្អិតនៅតែជាអាថ៌កំបាំងក៏ដោយ។
ពលរដ្ឋកម្ពុជាកំពុងរង់ចាំ តើគម្រោងនេះអាចទៅរួចឬទេ?
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!