ភ្ញៀវកូនកំលោះ​កូនក្រមុំវ៉ៃគ្នា​ផ្អើលពេញភូមិ ​ឃាត់ខ្លួន៦នាក់

 
 

ខេត្តកំពង់ស្ពឺ ៖ មនុស្ស០៦នាក់ បានត្រូវប៉ូលិសមូលដ្ឋាន ឃាត់ខ្លួន បន្ទាប់ពី បង្កហិង្សា គប់កែវ ចាន និងវ៉ៃគ្នា ក្រោយពេល ចប់រំាធុងបាស់ ក្នុងពិធីមង្គលការ ។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ មករា ២០១៥ នៅក្នុងភូមិដំណាក់ស្មាច់ ឃុំវាលពង្ស ស្រុកឧដុង្គ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានស្រង់សម្តីប៉ូលិស មូលដ្ឋានឲ្យដឹងថា នៅមុនពេលកើតហេតុ ភាគីទំនាស់និមួយៗ បានចូលរំា សប្បាយ ក្នុងពិធីមង្គលការ ក្នុងភូមិសាស្រ្ត ខាងលើ ស្រាប់តែ ដល់ពេលចប់ ចាក់ធុងបាស់ មិនដឹងមូលហេតុអ្វី ពិតបា្រកដ ក៍មានការគប់កែវ ចាននិងវ៉ៃគ្នា បង្កការភ្ញាក់ផ្អើល បណ្តាលឲ្យមាន អ្នករបួស ក្នុងនោះ ក៍មានប៉ូលិសម្នាក់ រងរបួសផងដែរ ខណៈចូលទៅ ឃាត់ ក្នុងហេតុការណ៍នេះ ។

សេចក្តីរាយការណ៍ បានបន្តថា ក្នុងហេតុការណ៍ ហិង្សានេះ មានមនុស្សជាច្រើននាក់ បានចូលរួម ប៉ុន្តែប៉ូលិសឃាត់ខ្លួន ជំហានដំបូង បាន០៦នាក់ និង បន្តតាមឃាត់ខ្លួន យកមកសួរនាំ នៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម