នាំប្រពន្ធទៅ ធ្វើបុណ្យ ជូនឪពុក ម្ដាយ ទាស់សំដីគ្នា ដាក់មួយ ខ្នងពូថៅ ប្រពន្ធដេកពេទ្យ ប្ដីដេកគុក

 
 

-នគរបាល តាមចាប់ ខ្លួនបុរសជាប្តី នៅខាងជើងភូមិ

កំពង់ចាម ៖ បុរសម្នាក់ បានទាញពូថៅ វាយប្រពន្ធចំក្បាល បណ្ដាលឱ្យ រងរបួសយ៉ាង ធ្ងន់ធ្ងរ ក្រោយពី ទាស់សំដីគ្នា ខណៈដែលពួក គេទាំងពីរនាក់ បានមកធ្វើនិង ចូលរួមកម្មវិធី បុណ្យជូនឪពុកម្ដាយ ស្ថិតនៅ ភូមិស្វាយទាប ឃុំតាប្រុក ស្រុកចំការលើ ខេត្ដកំពង់ចាម កាលពីល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥។

អំពើហិង្សាក្នុងគ្រួសារ ដែលបានប្រែពី ភាពសប្បាយរីករាយ នៅក្នុងពិធីបុណ្យទៅជា ភាពសៅហ្មង ខាងលើនេះ ជាលទ្ធផលធ្វើឱ្យ ប្រពន្ធរងរបួសធ្ងន់ ត្រូវដេកព្យាបាលខណៈ ដែលប្ដីជាជនបង្កនោះ ត្រូវបាននគរបាលតាម ចាប់ខ្លួននិងត្រៀម កសាងសំណុំរឿង បញ្ជូន ទៅកាន់តុលាការ ចាត់វិធានការ តាមនីតិវិធី ។

អធិការនគរបាល ស្រុកចំការលើ លោក អ៊ិត ដារ៉ា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ថា បុរសជាប្ដី ដែលវាយ ប្រពន្ធនិងខ្នង ពូថៅនោះ ត្រូវបានកម្លាំង សមត្ថកិច្ច របស់លោក តាមចាប់ខ្លួន កាលពីវេលាម៉ោង ៦ព្រឹក ស្ថិតនៅខាងជើងភូមិ ស្វាយទាប ក្រោយពីរត់គេចខ្លួន តាំងពីល្ងាច មកនោះ ។ ដោយឡែកស្ដ្រីជាប្រពន្ធ ត្រូវបាន សមត្ថកិច្ចរបស់ លោកនឹងក្រុម គ្រួសារ ដឹកបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែក ខេត្ដកំពង់ចាម ។

អធិការនគរបាល ស្រុកចំការលើ បានរៀប រាប់ពីដំណើររឿងថា ពីរនាក់ប្ដីប្រពន្ធនេះ ដែលប្ដីឈ្មោះ ឈឹង ឈឿន អាយុ៤២ឆ្នាំ និង ប្រពន្ធឈ្មោះ កង សុឃីម អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រាប់ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្ដកំពង់ធំ បានមកកាន់ ភូមិស្វាយទាប ដើម្បីធ្វើបុណ្យ ដាក់ទានជូន ឪពុកម្ដាយរបស់ខ្លួន ។

លោក អ៊ិន ដារ៉ា បានបន្ដទៀតថា លុះនៅ វេលាម៉ោងប្រមាណ ជា៥ល្ងាច ថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៥ ពីរនាក់ ប្ដីប្រពន្ធនេះបាន ឈ្លោះទាស់សំដីគ្នា រហូតធ្វើឱ្យ ប្ដីយកពូថៅ វាយប្រពន្ធចំក្បាល បណ្ដាលឱ្យ បែកហូរឈាម រងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ ។

អធិការនគរបាលរូបនេះ បានបញ្ជាក់ទៀតថា ក្រោយធ្វើសកម្មភាព វាយប្រពន្ធនិងខ្នង ពូថៅ បណ្ដាលឱ្យរង របួសធ្ងន់នោះ ជនបង្ក ជាប្ដីបាន រត់គេចខ្លួន ប៉ុន្ដែក្រោយពីទទួលបាន បទបញ្ជាភ្លាមៗ ពីសំណាក់ស្នង ការនគរបាលខេត្ដ កម្លាំងនគរបាល មូលដ្ឋានរបស់លោក បានធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួននៅព្រឹក ព្រលឹមថ្ងៃ ដដែលនេះ។

បច្ចុប្បន្នជនបង្កជាប្ដី ត្រូវបានបញ្ជូនខ្លួន ទៅសួរនាំជា បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការបន្ដ តាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយនោះ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់ពី មូលហេតុពិតប្រាកដ ដែលនាំ ឱ្យពួកគេទាំងពីរនាក់ ប្ដីប្រពន្ធ ទាស់ទែងគ្នា រហូតប្រើអំពើ ហិង្សាយ៉ាង ដូច្នេះឡើយ ៕


ស្រ្តីជាប្រពន្ធ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម


បុុរសជាប្តី ត្រូវបាននគរបាល តាមចាប់ខ្លួន នៅខាងជើងភូមិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម