នេះជាភស្តុតាង បញ្ជាក់ថា សត្វក៏ចេះ ធ្វើអត្តឃាតសម្លាប់ ខ្លួនឯងដែរ! (រូបភាព)
ចិន៖ កាលពីពេលថ្មីៗនេះ មានរូបភាព ជាច្រើនសន្លឹក ដែលបង្ហាញពី ទិដ្ឋភាពនៃ សត្វក្ងាន មួយក្បាល បានជ្រមុជក្បាល របស់វាចូលទៅក្នុង ទឹករហូតទាល់ តែងាប់បាត់ ដែលនេះក៏អាចជា ភស្តុតាងមួយ បញ្ជាក់ថា សត្វក៏ចេះធ្វើ អត្តឃាតផងដែរ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ទិដ្ឋភាពដ៏គួរ ឲ្យភ្ញាក់ផ្អើល មួយនេះ ត្រូវបានថតដោយ នារីម្នាក់ឈ្មោះ Yan Yan Hsiao ខណៈពេលដែលនាង កំពុងដើរលេង នៅឯបឹង Sanmenxia នៃខេត្ត ហេណាន របស់ប្រទេស ចិន ហើយការចាប់អារម្មណ៍ ទៅលើសកម្មភាព ដ៏ប្លែករបស់ សត្វក្ងានមួយក្បាលនោះ ទើបនាងសំរេចចិត្ត លើកយកកាមេរ៉ាមកថត តែម្តង។
រូបភាពៈ សត្វក្ងានហែល ក្បែរមេរបស់វា ដែលស្លាប់ មុននឹងធ្វើការ សម្លាប់ខ្លួន ទៅតាមមេ របស់វា
បើតាមការ បញ្ជាក់របស់ Yan Yan បានឲ្យដឹងថា “ដំបូងឡើយ ខ្ញុំឃើញសត្វក្ងាន មួយក្បាល កំពុងហែលទឹក ក្រឡឹងជុំវិញ សត្វក្ងានចំណាស់ មួយផ្សេងទៀត ដែលអាចជាមេ របស់វា កំពុងដេកងាប់ ជាហេតុធ្វើឲ្យ សត្វក្ងានដែលនៅរស់នោះ មានទុក្ខព្រួយ យ៉ាងខ្លាំង ហើយក្រោយមក រឿងដែលមិន គួរឲ្យជឿបានកើតឡើង វាបានស្រែក និងទទះស្លាប នៅលើទឹកបឹង នោះយ៉ាងខ្លាំងៗ បន្ទាប់មកវាក៏បាន ជ្រមុជក្បាល របស់វាចូល ទៅក្នុងទឹក”។
នាងបានបន្តទៀតថា “ពេលនោះខ្ញុំ ស្មានតែវា ធ្វើបែបនេះដើម្បីរំងាប់អារម្មណ៍ តែកន្លងផុត ប៉ុន្មាននាទីទៅ វានៅតែមិន ព្រមងើបក្បាល ចេញពីទឹកមកវិញ ហើយក្រោយមក ក៏ងាប់ក្បែរមេវា តែម្តងទៅ។ ខ្ញុំជឿជាក់ថា សត្វក្ងានមួយក្បាលនោះ គឺមានបំណងសម្លាប់ ខ្លួនឯង ពិតប្រាកដ”។
គួរបញ្ជាក់ផងដែរថា អស់ពេលជាច្រើន ឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្ត្រ ភាគច្រើន មិនជឿ និង ធ្វើការបដិសេធចំពោះ ការលើកឡើង ថាសត្វអាចមាន បំណងធ្វើអត្តឃាត (សម្លាប់ខ្លួន) ដោយខ្លួនឯង តែបន្ទាប់ពីមាន គំរូក៏ដូចជា ភស្តុតាងមួយចំនួនបង្ហាញថា សត្វពិតជាចេះ ធ្វើអត្តឃាត សម្លាប់ខ្លួនឯង ទើបអ្នកវិទ្យាសាស្ត្រ មួយចំនួន បានផ្លាស់ប្តូរទស្សនៈ របស់ពួកគេវិញ ហើយករណីមួយនេះ ក៏ជាភស្តុតាងមួយដែរ ផងដែរ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ទិដ្ឋភាពរួម នៃសកម្មភាព ធ្វើអត្តឃាតរបស់ សត្វក្ងានមួយក្បាល៖
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!