របេះថ្មចម្រឹងបង្អួច នៅប្រាសាទ អង្គរតូច របួសនារីទេសចរ បរទេសម្នាក់

 
 

សៀមរាប៖ ថ្មចម្រឹងបង្អួច នៅក្នុងប្រាសាទ អង្គរតូច បានបាក់ ធ្លាក់ត្រូវចំជើង នារីទេសចរ បរទេសម្នាក់ ដែលកំពុងដើរកម្សាន្ត បណ្តាលឲ្យ របួសស្រាល កាលពីថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០១៥។

យោងតាមសាក្សី ដែលឃើញហេតុការណ៍នោះ បានបញ្ជាក់ថា គ្រាដែលអ្នកទេសចរ កំពុងដើរកម្សាន្ត និងគយគន់ចម្លាក់ លើតួប្រាសាទ ស្រាប់ចម្រឹង បង្អួចមួយ បានរបេះធ្លាក់ ចុះមកត្រូវចំជើង នារីទេសចរម្នាក់ តែរងរបួស ស្រាលប៉ុណ្ណោះ។ ភ្លាមនោះ ក្រុមអាជ្ញាធរ អប្សារា និងមគ្គុទេសក៍ ទេសចរណ៍ បាននាំគ្នាយកថ្នាំ លាបជើងនារីរង គ្រោះផងដែរ។

មន្រ្តីអាជ្ញាធរអប្សារាម្នាក់ ដែលសុំមិនបញ្ចេញ ឈ្មោះបានបញ្ជាក់ ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅថ្ងៃច័ន្ទ ទី១២ ខែមករា ឆ្នាំ២០១៥ ថាពិតជាកើតមាន ហេតុការណ៍របេះធ្លាក់ ថ្មចម្រឹងបង្អួច នៅប្រាសាទអង្គរតូច ពិតប្រាកដមែន។ តែមិនបង្កគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់អ្នក ទេសចរនោះទេ ពោលរលាត់ជើងបន្តិច ប៉ុណ្ណោះ។

មន្រ្តីអាជ្ញាធរ អប្សរាដដែលនេះ បានបន្តថា ថ្មចម្រឹងបង្អួចនោះ ត្រូវបានមន្រ្តី បច្ចេកទេសចុះទៅសិក្សា ដើម្បីជួសជុល ចម្រឹងនេះឡើងវិញ។

ទោះជាយ៉ាងណា មន្រ្តីអាជ្ញាធរអប្សរា បានអំពាវនាវដល់ មគ្គុទេសក៍ទេសចរណ៍ ដែលនាំភ្ញៀវ ចូលទស្សនានៅ ប្រាង្គប្រាសាទនានា ឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ព្រោះខ្លាចជួប ឧប្បត្តិហេតុនានា ព្រោះតួប្រាសាទ ខ្លះមានអាយុកាលយូរ អាចទ្រុឌទ្រោម ងាយរបេះធ្លាក់ ដូចករណីខាងលើ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម