ទង្វើមនុស្សធំ អាចធ្វើឲ្យ ក្មេងៗតូចៗ ងាយនឹង យកតម្រាប់តាម!
យើងរាល់គ្នា សុទ្ធតែបានដឹងហើយថា សុរា ជាគ្រឿងស្រវឹង និង មានជាតិអាល់កុល ដែលមិន ត្រឹមតែអាច ធ្វើឲ្យប៉ះពាល់សុខភាពប៉ុណ្ណោះទេ តែថែមទាំងអាច បង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ទៀតផង បើសិនណា ការទទួលទាន មានចំនួនច្រើន លើសកំណត់ និង មិនមានទំនួលខុសត្រូវទេនោះ។
យ៉ាងណាមិញ បើយើងក្រឡេកមកមើល រូបថតមួយសន្លឹក ដែលត្រូវបានអ្នកលេង ហ្វេសប៊ុក បង្ហោះ បានបង្ហាញពីសកម្មភាព របស់ក្មេងៗ មួយក្រុម បាននឹងកំពុងអង្គុយផឹកស៊ី ក្លែមសាច់ យ៉ាងសប្បាយ ដោយពួកគេ អាចនឹងមិន បានដឹងទេថា គ្រឿងស្រវឹង វាអាចប៉ះពាល់ ដល់រាងកាយ និង សុខភាព កំរិតណា ជាពិសេស ក្នុងវ័យដែលមិនទាន់ គ្រប់អាយុ នេះទៀតសោត។ ក្មេងៗ មានភាពវ័យឆ្លាត និង ឆាប់ចាប់បាន នូវរាល់ទង្វើ របស់មនុស្សធំ ដូចជា ឪពុកម្តាយ បងប្អូន សាច់ញាតិ របស់គេខ្លាំងណាស់ ហេតុនេះហើយ នៅពេលដែល ពួកគេ ឃើញ ឬ លឺ ពួកគេ នឹងឆាប់ធ្វើតម្រាប់ ទៅតាមហ្នឹងដែរ។
ទោះជាយ៉ាងណា នេះគ្រាន់តែជា សារមួយ ដែលចង់បង្ហាញពី ផលអវិជ្ជមានមួយចំនួន ពាក់ព័ន្ធទៅនឹងគ្រឿងស្រវឹងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ក្រសួងព័ត៌មាន ធ្លាប់បានចេញសារាចរណែនាំ រួចមកហើយ ស្តីពីការ «ផ្សាយពាណិ្ជកម្មគ្រឿងស្រវឹង» និង បានព្រមាន ដកហូតអាជ្ញាប័ណ្ណ ស្ថានីយ៍ទូរទស្សន៍ ផ្សាយគ្រឿងស្រវឹងបំពាន សារាចរ ទៀតផង៕
ក្មេងៗមួយក្រុមកំពុងជួបជុំគ្នា ផឹកស្រា និង ស្រាបៀរ (រូបភាព: ហ្វេសប៊ុក)
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!