បើកម៉ូតូលឿនទាក់ដៃចង្កូតគ្នា ដួលខ្ទាត ចូលក្រោមកុងតឺន័រ កិនធ្លាយខួរស្លាប់ (Video)
រាជធានីភ្នំពេញ ៖ នារីវ័យ២០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅ នឹងកន្លែង កើតហេតុ បន្ទាប់ពីរូប នាងជិះម៉ូតូមួយគ្រឿងម៉ាកនិច ក្នុងល្បឿនលឿន រួចជ្រុល ទៅទាក់ដៃ ចង្កូតម៉ូតូ ជាមួយផ្សេងទៀត បណ្តាលឱ្យ ដួលខ្ទាតចូល ក្រោមកង់រថយន្ត កុងតឺន័រ ត្រូវរថយន្តកិន បែកក្បាល ស្លាប់ភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៦ និង២០នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងក្រុមទី២ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលមានហេតុការណ៍ គ្រោះថ្នាក់ កើតឡើង គេសង្គេតឃើញ នារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក លេខ ភ្នំពេញ 1CP-1357 ធ្វើដំណើរតែ ម្នាក់ឯងតាម បណ្តោយផ្លូវលេខ៣៧១ ពីលិចទៅកើត ក្នុងល្បឿន លឿនល្មម ខណៈមកដល់ចំណុចកើត ហេតុក៏បាន ទាក់ដៃ ចង្កូតជាមួយ ម៉ូតូ១គ្រឿងផ្សេង ទៀត បណ្តាលឱ្យ ដួលបោកខ្ទាតចូល ក្រោមកង់ រថយន្តកុង តឺន័រ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4674 បើកបរដោយ បុរសម្នាក់ក្នុង ទិសដៅស្របគ្នា កិនបែក ក្បាលស្លាប់យ៉ាង អាណោចអាធ័ម បំផុតនៅនឹង កន្លែងតែម្តង ទៅ ។ អ្នកបើកបរ រថយន្តកុងតឺន័រ នោះបានព្យាយាម បើករត់គេច បានជាង ៥០០ម៉ែត្រ ត្រូវបាន ប្រជាពលរដ្ឋ និងសមត្ថកិច្ច ស្ទាក់ចាប់ បានតែម្តង ប៉ុន្តែអ្នកបើកបរ រថយន្តបានចុះពីរថយន្តហើយ រត់គេចខ្លួនបាត់ ស្រមោល សូន្យឈឹង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចុះធ្វើ ការអន្តរាគមន៍ វាស់វែងស្ទូច យកទាំងម៉ូតូជនរងគ្រោះ និងរថយន្ត កុងតឺន័រទៅរ ក្សាទុកនៅការិយាល័យ ចរាចរណ៍ជើង គោករាជធានី ភ្នំពេញ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើគឺកើតឡើងដោយសារនារីរងគ្រោះបើកបរ ក្នុងល្បឿន លឿនល្មម ហើយខ្វះការប្រុងប្រយ័ត្នខ្ពស់ ទើបបណ្តាលឱ្យមានរឿងហេតុដូចនេះ កើតឡើង ។
សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា ចំពោះអត្តសញ្ញាណសពនៅមិនទាន់ អាចបញ្ជាក់ បាននៅឡើយ ហើយច្ចុប្បន្នកំពុងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារសពឱ្យមក ទទួលយកទៅ ធ្វើបុណ្យ តាមប្រពៃណី ៕
វីដេអូ៖
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!