ផ្អើលពេញ ហ្វេសប៊ុក លោក ព្រាប សុវត្ថិ ដណ្តើមតំណែង ពេជ្រ សោភា ធ្វើជា Coach ក្នុងកម្មវិធី The Voice Cambodia រដូវកាលទីពីរ?
ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ហាក់ដូចជា កក្រើកយ៉ាងខ្លាំង ដោយអ្នកលេងជាច្រើន ធ្វើការវែកញែក ពាក់ព័ន្ធនឹងរូបភាពមួយសន្លឹក ដែលបង្ហាញពី ការជ្រុះបាត់បង់តំណែង ជា Coach ក្នុងកម្មវិធី The Voice Cambodia របស់កញ្ញា ពេជ្រ សោភា ជំនួសវិញដោយ តារាចម្រៀង ដំបូលផលិតកម្ម តែមួយ លោក ព្រាប សុវត្ថិ ។
ទោះជាយ៉ាងណា ក៏ដោយ មានអ្នកលេង មួយចំនួន បានទម្លាយឲ្យដឹង ដើម្បីបំបាត់ចម្ងល់ថា នេះគ្រាន់តែជា ការ Design មិនផ្លូវការ របស់នរណាម្នាក់ តែប៉ុណ្ណោះ ដោយសារ ម្ចាស់ឧបត្ថម្ភផ្តាច់មុខ របស់កម្មវិធីនេះ គឺផ្លាស់ប្តូរ ទាំងស្រុង ជាហេតុដែលគេសន្និដ្ឋានថា វាមិនមែនជាការពិត ដែលថា ពេជ្រ សោភា ជ្រុះតំណែងជា Coach ក្នុងកម្មវិធី The Voice នោះទេ ខណៈទំព័រហ្វេសប៊ុក ដែលបង្ហោះ រូបភាពនេះ ទៀតសោត ពុំមែនជាទំព័រហ្វេសប៊ុក ផ្លូវការ របស់ The Voice Cambodia នោះដែរ។
គួរបញ្ជាក់ផងដែរថា នេះអាចជាមេរៀនមួយ ដែលឆ្លុះបញ្ចាំងពី អ្នកលេងហ្វេសប៊ុក មួយចំនួនធំ ហាក់ដូចជា ផុសផុល និងប្រតិកម្មរហ័ស ចំពោះការបង្ហោះ ណាមួយ ដូចនេះហើយ យើងគប្បីពិនិត្យឲ្យច្បាស់ សឹមវាយតម្លៃតាមក្រោយ៕
រូបភាពមិនផ្លូវការ រដូវកាលថ្មី ដែលអ្នកលេងហ្វេសប៊ុក បង្ហោះចែកចាយ (ប្រភព ហ្វេសប៊ុក)
រូបភាពផ្លូវការ រដូវកាលទីមួយ
មតិខ្លះៗ ពីអ្នកលេងហ្វេសប៊ុក
តើចង់ឃើញម្នាក់ណាជាង នៅរដូវកាលទី ២?
ដោយ RoMeoខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!