កូនស្រី ឲ្យម្តាយអាយុ ៨០ឆ្នាំ ដើរសុំទានគេ ក្រោមអាកាស ធាតុស្ទើរកក ដើម្បីយកលុយ មក ទិញផ្ទះ ហ៊ឺហាខ្លួនឯង (មានវីដេអូ)

 
 

ចិន៖ មានស្រ្តីចិត្ត ខ្មៅម្នាក់ បានឲ្យម្តាយវ័យចំណាស់ របស់នាង សុំទានគេ ដើម្បីយកលុយ មកទិញផ្ទះ។

យោងតាម សាក្សីដែលឃើញ បានឲ្យដឹងថា លោកយាយវ័យចំណាស់ម្នាក់ អាយុ៨០ឆ្នាំទៅហើយ បានដើរសុំទានគេ តាមដងផ្លូវ ក្នុងទីក្រុង Harbin ទាំងអាកាសធាតុ ត្រជាក់ស្ទើរតែកក ដើម្បីរកលុយ ឲ្យកូនស្រី របស់គាត់ ទិញផ្ទះ។ បន្ថែមពីនេះ ទៅទៀត កូនស្រីចិត្ត ឃោរឃៅរូបនោះ បាននិយាយប្រាប់ អ្នករាយការណ៍ថា "មនុស្សគ្រប់គ្នាតែងតែមាន ក្តីស្រមៃ ខ្ញុំក៏មានក្តីស្រមៃមួយដែរ គឺចង់ទិញផ្ទះមួយ។ តើក្តីស្រមៃមួយនេះ វាប្រឆាំងនឹងច្បាប់មែនទេ"? ទន្ទឹមនឹងនោះដែរ ពួកគេក៏បានបន្ត សាកសួរនាងទៀតថា "តើនាងមិនបារម្ភពី សុខភាព របស់ម្តាយនាងទេឬ ដែលអាកាសធាតុខាងក្រៅ ត្រជាក់ខ្លាំងបែបនេះ"? ស្ត្រីដែលជាកូនស្រីនោះ ក៏បានឆ្លើយថា "វាគ្មានបញ្ហាទេ។ អនុញ្ញាតឲ្យគាត់ធ្វើចុះ គាត់នឹងស្លាប់ នៅប៉ុន្មានឆ្នាំទៀត ដដែលហ្នឹង"

ចំពោះសកម្មភាព និង ពាក្យសម្តីរបស់ស្រ្តីជាកូនស្រីអកត្តញ្ញូនេះ បានធ្វើឲ្យអ្នកលេង អ៊ីនធើណេត រិះគន់យ៉ាងខ្លាំង និង បានសរសេរថា "តើនាងមិនខ្វល់ ទេឬ ប្រសិនបើថ្ងៃអនាគត កូនរបស់នាង ធ្វើត្រាប់តាមសកម្មភាពរបស់នាង ដូចជានាងបានធ្វើដាក់ ម្តាយនោះ"? ចុះចំនែកប្រិយមិត្តវិញ យល់យ៉ាងណា ដែរ ចំពោះកូនស្រីម្នាក់នេះ?




លោកយាយចំណាស់ សុំទានគេ នៅតាមដងផ្លូវ


ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម