ឪពុក តិរិច្ឆាន បោះ កូនស្រីដ៏ ស្រស់ស្អាត ទាំងរស់ ពីលើស្ពាន

 
 

សហរដ្ឋអាមេរិក៖ បុរសម្នាក់ ត្រូវបានឃាត់ខ្លួន និងជាប់ចោទពីបទ មនុស្សឃាត ក្រោយពី ទម្លាក់ កូនស្រីរបស់ខ្លួន ចូលទៅក្នុងទឺក ខណៈដែល ប៉ូលីសដេញតាម ។

យ៉ាងណាមិញ បុរសជាឪពុក និងក្លាយជា ឃាតករ សម្លាប់កូនខ្លួនឯងនេះ មានឈ្មោះថា John Jonchuck Jr អាយុ ២៥ឆ្នាំ និងក្មេងស្រីរងគ្រោះ អាយុ ៥ឆ្នាំ ដែលហេតុការណ៍នេះ កើតឡើង នៅក្នុងរដ្ឋ ហ្លរីដា សហរដ្ឋអាមេរិក។ តាមរយៈ ប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ប្រហែលជា ១២ ពាក់កណ្ដាល អាធ្រាត្រ ក្រុមប៉ូលីស បានប្រទះ Jonchuck បើករថយន្ដ ក្នុងល្បឿន ១៦០ គ.ម ក្នុងម៉ោង ដែលជាហេតុ ធ្វើឲ្យប៉ូលីស សង្ស័យ និងដេញតាម។ តែនៅពេល  Jonchuck បានបើកទៅ ដល់ស្ពាន Dick Misener ភ្លាម ជននេះ ក៏បើកទ្វាររថយន្ដ និងដើរសំដៅមក កាន់កន្លែងអង្គុយ ម្ខាងទៀត ដែលជាកន្លែង កូនស្រីអង្គុយ ខណៈដែល ជននេះមិន អើពើនឹង សកម្មភាពប៉ូលីស នោះទេ។ ក្រោយមក ជននេះ ក៏ ពរកូន ស្រីរបស់ខ្លួន រួចដើរទៅស្ពាន ហើយបន្ទាប់មក ទម្លាក់កូន ស្រីខ្លួន ដោយចេតនា ទៅក្នុងទឹកតែម្ដង។ បន្ទាប់ពី ទម្លាក់កូនរួច បុរសនេះ ក៏រត់គេចបាត់ ស្រមោល ខណៈដែល ប៉ូលីសព្យាយាម ចុះទៅខាងក្រោមស្ពាន ដើម្បីជួយ ស្រង់ក្មេងស្រីនេះ តែដោយសារ តែ កម្លាំងទឹកខ្លាំងពេក មិនអាច ជួយទាន់ ពេលវេលា។

សម្រាប់ជនដៃដល់ ដែលជាឪពុកនេះ បានជិះរថយន្ដ ប្រហែលជា ប៉ុន្មានគីឡូដី ក៏បញ្ឈប់រថយន្ដ និង ត្រូវបានខាងប៉ូលីស ចាប់ខ្លួនតែម្ដង។ ក្រោយមក សាកសពក្មេងស្រី ត្រូវបាន ប្រទះឃើញ និងយកចេញ ពីក្នុងទឹក ខណៈដែល Jonchuck ជាឪពុកទុរិយសនេះវិញ កំពុងតែ ជាប់គុក និង ជាប់ចោទ ពីបទ មនុស្សឃាត។

ចំពោះមូលហេតុដែលជននេះ ទម្លាក់កូន ចោល មិនត្រូវបាន បង្ហើបនោះទេ តែទោះជាយ៉ាងណា កូនគឺជាសាច់ឈាម បង្កើត ចុះមូលហេតុអ្វី បានជាដាច់ចិត្ដ សម្លាប់កូន ដោយព្រៃផ្សៃបែបនេះ? ចុះប្រិយមិត្ដយល់យ៉ាងណា?

 
រូបភាព បុរសជាឪពុក ត្រូវប៉ូលីសឃាត់ខ្លួន និងកូនស្រី (រូបកណ្ដាល ជាស្ពាន ដែល បុរសនេះ ទម្លាក់កូនស្រីចុះ)

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម