រថយន្តទំនើប ទៅបុករថយន្ត ដឹកទំនិញ រងរបួសធ្ងន់ ស្រាល ៤នាក់ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ រវាងរថយន្តទំនើប ឡង៉គ្រឺស័រ ជ្រុលចង្កូត ទៅបុករថយន្តដឹកទំនិញ បណ្តាលឲ្យអ្នកនៅក្នុងរថយន្ត ៤នាក់ រងរបួសធ្ងន់ស្រាល សំណាងល្អពុំអ្នកស្លាប់ ។
ហេតុការណ៍នេះ នៅត្រង់ចំំណុច ខាងត្បូងសាលាសង្កាត់ផ្សារកណ្តាល ប្រមាណជា១០០ នៅវេលាម៉ោង៤និង៤០នាទីល្ងាច កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-8825 បើកពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុ បើកបរមិនប្រុងប្រយ័ត្ន ទៅបុករថយន្តដឹកទំនិញម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-4714 បើកច្រាសទិញគ្នាចំមុខ បណ្តាលឲ្យមនុស្ស រងរបួសធ្ងន់ស្រាល៤នាក់ ត្រូវបានសមត្ថកិច្ច បានហៅរថយន្តសង្គ្រោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ។
ក្រោយពីកើតហេតុ គេឃើញមានសមត្ថកិច្ច នគរបាលចរាចណ៍ ចុះមកវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំការដោះស្រាយគ្នា តាមនីតិវិធីច្បាប់។
លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងតាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ រថយន្តរងគ្រោះ បើកបរដោយឈ្មោះ សារិន នីម ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករ បណ្តាលឲ្យរងរបួសស្រាល និងអ្នករួមដំណើរ២នាក់ទៀត ឈ្មោះ ឡេង ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ បណ្តាលឲ្យរងរបួសស្រាល និងឈ្មោះ ហ៊ុយ សាវ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ បណ្តាលឲ្យរងរបួសធ្ងន់ត្រង់ជើង អ្នកទាំងអស់នេះ រស់នៅភូមិអូរជ្រៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
រីឯរងរថយន្តបង្កឡង់គ្រឺស័រ បើកបរដោយឈ្មោះ សើង សាវី ភេទប្រុស អាយុ ៤៧ ឆ្នាំ អត់រងរបួស និងអ្នករួមដំណើជាម្តាយ ឈ្មោះ ឌិត គឹមណាត អាយុ ៦៥ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ អ្នកទាំងពីរ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!