ថា​ម៉េច! នាយ ចយ រៀប​ការ​ហើយ?

 
 

រូប​ថត​ប៉ុន្មាន​សន្លឹក ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ​Facebook បង្ហោះ​តៗ​គ្នា​នៅ​ព្រឹក​នេះ ពិត​ជា​បាន​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ខណៈ​គ្រប់​គ្នា​យល់​ថា​នាយ ចយ ដែល​ជា​សមាជិក​ក្រុម​កំប្លែង​របស់​នាយ ក្រឹម រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ពេល​ថ្មី​នេះ ថែម​ទាំង​មាន​ភរិយា​ស្អាត​ទៀត​ផង។

នាយ ចយ ពិត​ប្រាកដ

គេ​សង្កេត​ឃើញ​ថា មាន​ការ​ជជែក​គ្នា​បែក​ផ្សែង​ពី​រូប​ថត​ទាំង​នេះ ដោយ​អ្នក​ខ្លះ​លើក​ឡើង​ថា ជា​រឿង​ពិត ចំណែក​ប្រិយមិត្ត​អះអាង​ថា មិន​មែន​ជា​នាយ ចយ នោះ​ទេ ដោយ​គ្រាន់​តែ​មាន​រូប​រាង​ស្រដៀង​គ្នា​ប៉ុណ្ណោះ។

ប៉ុន្តែ​យ៉ាង​ណា ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ទាំង​នេះ សាមី​ខ្លួន​ផ្ទាល់​ នាយ ចយ បាន​និយាយ​អម​ដោយ​ភាព​ភ្ញាក់​ផ្អើល​ថា រូប​គេ​មិន​ដែល​បាន​រៀប​ការ​អ្វី​នោះ​ទេ ជា​រឿង​មិន​ពិត​ឡើយ ព័ត៌មាន​នេះ​ទើប​ទទួល​បាន​ប៉ុណ្ណោះ។” ខ្ញុំ​អញ្ចឹង! នរណា​គេ​យក​ជា​ប្ដី​នោះ ចេះ​តែ​មាន​ហើយ”។ នាយ​បញ្ជាក់​ទាំង​សើច​កក្អឹក។

គូ​ស្នេហ៍​ដែល​គេ​យល់​ច្រឡំ​ថា ជា​នាយ ចយ

ទោះ​បី​ជា​យ៉ាង​ណា តារា​កំប្លែង​ខាង​លើ បាន​ស្នើ​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​អី​ដោយ​ហេតុផល​ថា មនុស្ស​មាន​លក្ខណៈ​ស្រដៀង​គ្នា​គគោក ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​រឿង​នេះ។ “គ្រាន់​តែ​ថា គេ​មាន​សំណាង​ជាង​ខ្ញុំ អាច​មាន​ឱកាស​ការ​ប្រពន្ធ​មុន​តែ​ប៉ុណ្ណឹង”។

នាយ​បញ្ជាក់​ថា មិន​ទាន់​គិតគូរ​ពី​រឿង​ស្នេហា​អ្វី​នោះ​ទេ ហើយ​ក៏​មិន​ប្រាកដ​ថា មាន​អ្នក​ស្រលាញ់​នោះ​ដែរ រង់​ចាំ​មើល​ពេល​វេលា​សមរម្យ​សិន ឬ​អាច​និយាយ​បាន​ថា រក​ឃើញ​អ្នក​ស្រលាញ់​គ្នា​ដោយ​មិន​គិត​ពី​សម្រស់​ជា​បញ្ហា​ចម្បង​ពេក​នោះ៕

ប្រភព Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម