ក្រសួងព័ត៌មាន ព្រមានដកហូត អាជ្ញាប័ណ្ណ ស្ថានីយទូរទស្សន៍ ផ្សាយគ្រឿងស្រវឹង បំពានសារាចរ

 
 

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានព្រមានផ្អាកការផ្សាយ និង ដកអាជ្ញាប័ណ្ណស្ថានីយ ទូរទស្សន៍ណា បន្តផ្សព្វផ្សាយ គ្រឿងស្រវឹង មិនព្រមគោរពតាមសារាចរណែនាំរបស់ក្រសួង ដែលបាន ដាក់ចេញឲ្យ អនុវត្តកាលពីថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៤។

ក្រសួងព័ត៌មាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ បានចេញសេចក្តីជូនដំណឹង មួយច្បាប់ ដោយបញ្ជាក់ថា បច្ចុ ប្បន្នមានបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ពុំបានអនុវត្តតាមសារាចរ ណែនាំ ស្តីពីការ «ផ្សាយពាណិជ្ជកម្ម គ្រឿង ស្រវឹង»នោះទេ នៅតែបន្តការផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង នៅចន្លោះពីម៉ោង ៦ ដល់ម៉ោង ៨ល្ងាចដដែល។

តាមរយៈលិខិតដដែលនេះ ក្រសួងព័ត៌មានបានក្រើរំលឹកដល់ម្ចាស់ស្ថានីយ ទូរទស្សន៍ មិនគោរព សារាចរនោះថា «ក្រសួងព័ត៌មាន សូមធ្វើការក្រើនរំលឹកដល់ស្ថានីយទូរទស្សន៍ ទាំងអស់ ជាថ្មីម្តងទៀត សូមធ្វើការអនុវត្តន៍ ឲ្យបាន ម៉ឹងម៉ាត់ តាមចំណុចដូច ដែលមានចែង ក្នុងសារាចរនេះ ឲ្យមាន ប្រសិទ្ធិភាព ខ្ពស់បំផុត។ បើស្ថានីយទូរទស្សន៍ណា មួយ នៅតែបន្តផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង ល្មើស នឹងខ្លឹមសារ ក្នុងសារាចរនេះ ជាបន្តទៀត ក្រសួងព័ត៌មាននឹង ផ្អាកការផ្សាយ របស់ស្ថានីយនោះ ជាបណ្តោះអាសន្នចា ប់ពី២សប្តាហ៍ ដល់១ខែ ហើយឈានដល់ ការដកហូត អាជ្ញាប័ណ្ណទាំង ស្រុងពីស្ថានីយនោះ ប្រសិនបើនៅតែ ពុំរាងចាល»។

សូមបញ្ជាក់ថា ដោយពិនិត្យឃើញថា គ្រឿងស្រវឹង បានបង្កផលប៉ះពាល់អវិជ្ជមាន និង ទុក្ខទោស ជាច្រើនដល់បញ្ហា សុខភាព ការ បង្ករបួសស្នាម គ្រោះថ្នាក់ចរាចរ អំពើហិង្សាក្នុងគ្រួសារ និងភាព ក្រីក្រជាដើមនោះ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញសារាចរ មួយស្តីពីការ ផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាម ទូរទស្សន៍ និងវិទ្យុ ដោយរំពឹងថា នឹងចូលរួមកាត់បន្ថយ ការសេពគ្រឿងស្រវឹង។ សារាចរណែនាំ ដែលចេញ ដោយ ក្រសួងព័ត៌មាននេះ បានដាក់ចេញនូវ ក្រិត្យក្រម ចំនួន ៤ចំណុច ឲ្យស្ថានីយ ទូរទស្សន៍ និងវិទ្យុទាំង អស់អនុវត្ត ដើម្បីកាត់បន្ថយ ការបំផុសស្មារតី ពលរដ្ឋខ្មែរឲ្យសេពគ្រឿងស្រវឹង។

សូមអានសេចក្តីជូនដំណឹង និងសារាចរណែនាំរបស់ក្រសួងព័ត៌មាន នៅខាងក្រោម។


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម