តារាសម្ដែងនាងប៉ុបពី និងក្រុម គ្រួសារត្រូវចោរ ឆក់កាបូបពី ក្នុងរថយន្តទៅបាត់
រាជធានីភ្នំពេញ ៖ តារាសម្ដែងនាង ប៉ុប ពី រួមជាមួយក្រុមគ្រួសារត្រូវជនសង្ស័យ ២ នាក់ជិះ ម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់យកកាបូបលុយពីក្នុងរថយន្តទៅបាត់ ខណៈពេលនាង និងក្រុមគ្រួសារ ជិះរថយន្ត ១គ្រឿងទៅ រកទិញ ព្រះពុទ្ធរូបនៅ កន្លែងលក់រូប ចម្លាក់មួយកន្លែង ហើយមិនបាន ដាក់គន្លឹសទ្វារ រថយន្ត។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ មករា ២០១៥ នៅត្រង់ ចំណុច កន្លែងលក់ រូបចម្លាក់មួយកន្លែងមានទីតាំងស្ថិតនៅតាមបណ្ដោយ មហាវិថីសហព័ន្ធ រុស្ស៊ី ជិតស្ថានីយ ប្រេងឥន្ធនៈ រីករាយ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សេនជ័យ ។
ស្ត្រីអ្នកលក់រូបចម្លាក់ម្នាក់បាននិយាយថា នៅមុនពេលកើតហេតុ ខណៈពេលដែល គាត់កំពុង លក់រូបចម្លាក់ ស្រាប់តែ បានឃើញនាងប៉ុបពីដែលជាតារាសម្ដែង ជិះរថយន្ត ១គ្រឿង ពណ៌ស តែគាត់មិន បានស្គាល់ម៉ាក រថយន្តនោះទេ ដែលនៅក្នុងរថយន្ត នោះមានគ្នា ៤នាក់គឺមាន នាងប៉ុបពី ម្ដាយ របស់នាង បងស្រីរបស់នាង និងក្មេងប្រុសម្នាក់ ផងដែរ មកឈប់ មុខហាងរបស់គាត់ ហើយ នាងប៉ុបពី និងម្ដាយ បានចេញពី ក្នុងរថយន្តមក សួររកទិញព្រះពុទ្ធរូប។
ប្រភពដដែលបានបន្តថា ខណៈនោះគាត់បាននាំនាង និងម្ដាយនាងដើរមើលចម្លាក់ ចំណែក បងស្រីនាង និងក្មេងប្រុស ម្នាក់ទៀត បានស្ថិតនៅក្នុងរថយន្តមិនបានចុះទេ ហើយរថយន្ត នោះក៏មិនបាន ដាក់គន្លឹស ទ្វារដែរ ។ លុះបន្តិចក្រោយមក ស្រាប់តែមានជន សង្ស័យ២នាក់ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ មកដល់បានឈប់ជិតរថយន្ត រួចបើកទ្វារ រថយន្តនោះ កញ្ឆក់យកកាបូប ហើយឡើងជិះ ម៉ូតូគេចខ្លួនបាត់ ស្រមោលភ្លាមៗ ។
ស្ត្រីរូបនោះបានបន្តថា គាត់មិនបានដឹងថា នៅក្នុងកាបូបនោះមានលុយចំនួនប៉ុន្មានទេ រួមជាមួយ និងឯកសារ ផ្សេងៗមួយចំនួនទៀត ។ កន្លងមកមានករណីបែបនេះកើតឡើងជាញឹក ញាប់រួច មកហើយ និងមានភ្ញៀវ ដែលទៅរកទិញ រូបចម្លាក់ផ្សេងៗ បានរងគ្រោះព្រោះ តែក្រុមចោរឆក់ យកកាបូបបែបនេះ ជាបន្តបន្ទាប់ ។
ទាក់ទិននឹងហេតុការណ៌នោះ ប៉ូលិសមូលដ្ឋានមិនបានដឹងឡើយ ព្រោះភ្លាមៗនោះ នាង ប៉ុប ពី មិនបានចូល ទៅដាក់ពាក្យប្ដឹងនោះទេ ដោយនាង និងក្រុមគ្រួសារ បានជិះរថយន្ត ត្រឡប់ទៅ ផ្ទះវិញទាំងការហួសចិត្តបំផុត៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!