ខឹងខ្ចី ទូរស័ព្ទ ស៊ីដាច់ ទារវិញ ៤ដង អត់បាន ដេញវាយ ផ្អើលរង្វង់ មូល កាំកូស៊ីធី
រាជធានីភ្នំពេញ ៖ កម្មករសំណង់ ម្នាក់ត្រូវកម្មករ សំណង់ដូចគ្នា ទាញដំបងឈើជ្រុង ដេញវាយត្រូវមួយ ដំបងបណ្តាល ឱ្យរបួសដោយសារ ខឹងជនរងគ្រោះ ខ្ចីទូរស័ព្ទម៉ាក Metfone តេហើយ ស៊ីដាច់ តាមទារវិញ ច្រើនដងអត់បាន។ ហេតុការណ៍នេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១១ មករា ២០១៥ នៅផ្លូវលេខ៣៥៥ ចំណុចរង្វង់ មូលកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក។
កម្មករសំណង់ ដែលជាជនដៃដល់ ឈ្មោះផាន ម៉ៅ អាយុ៣២ឆ្នាំ ស្នាក់នៅ ក្នុងបុរីមួយ ស្ថិតក្នុងភូមិ ពោង ពាយ សង្កាត់ភ្នំពេញថ្មី រីឯអ្នកស៊ីដាច់ទូរស័ព្ទគេ ឈ្មោះអំ និមិត្ត ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករ សំណង់ដូចគ្នា។
តាមការឱ្យ ដឹងពីឈ្មោះផាន ម៉ៅ បានឱ្យដឹងថា បានជារូបគេវាយឈ្មោះអំ និមិត្ត ដោយសារខឹងខ្ចីទូរស័ព្ទរបស់គេថា Callទៅបង តែពេល Call ហើយស្រាប់តែ ស៊ីដាច់បាត់១ខែ ហើយអត់ឃើញ ឱ្យគេវិញ ។ ផាន ម៉ៅ បន្តថា រូបគេបានតាម ទារ៤ដងហើយ តែឈ្មោះអំ និមិត្ត មិនព្រមឱ្យ ចេះតែគេចរហូត ។ លុះនៅព្រឹកថ្ងៃទី១១ មករា នេះរូបគេបាន ប្រទះឃើញអំ និមិត្ត នៅតាមផ្លូវក្បែរ រង្វង់មូលកាំកូស៊ីធី ពេលនោះអំ និមិត្ត ក្រឡេកឃើញ រូបគេក៏រត់គេចខ្លួនបម្រុងទៅ ហៅមិត្តភក្តិមកវាយរូបគេ ទើបគេទាញដំបង ដេញវាយតែម្តងទៅ។
ចំណែក ឈ្មោះអំ និមិត្ត វិញបានឱ្យដឹងដែរថា ទូរស័ព្ទនោះត្រូវមិត្តភក្តិ របស់គេខ្ចីបន្តយកទៅ បញ្ចាំបាត់ហើយ ដោយអត់ លទ្ធភាពសង ទើប រូបគេចេះ តែគេចរហូត។ ពេលនេះជនដៃដល់ និងអ្នកស៊ីដាច់ទូរស័ព្ទ គេត្រូវសមត្ថកិច្ចនាំទៅ ប៉ុស្តិ៍បឹងកក់១ដើម្បីសួរនាំ៕
ជនដៃដល់ នៅក្រោយពេលចាប់ខ្លួន
បុរសជាជនរងគ្រោះ បែកមុខ មាត់ ដោយសារតែជនដៃដល់វាយនឹងដំបង
ជនរងគ្រោះដែលស៊ីដាច់ទូរស័ព្ទគេ មានមុខរបរជាកម្មករសំណង់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!