លើកដែកទល់ខ្សែភ្លើង ដួលប៉ះខ្សែ ភ្លើងឆក់ សន្លប់៣នាក់ តែជួយ សង្រ្គោះទាន់ពេល
កំពង់ចាម៖ ប្រជាពលរដ្ឋស្រុងស្ទឹងត្រង់ ៣នាក់ ត្រូវចរន្តអគ្គិសនីឆក់សន្លប់ស្តូកស្តឹង តែជួយ សង្រ្គោះ ទាន់ពេលវេ លា នាវេលាម៉ោង ៤រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ ស្ថិតនៅ ភូមិភ្នំមន្ទីរ ឃុំព្រែកកក់ ស្រុងស្ទឹងត្រង់ ខេត្ត កំពង់ចាម។
លោក ជា ធិរិទ្ធ អធិការស្រុកស្ទឹងត្រង់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យ ដឹងថា ជនរងគ្រោះ ទាំង៣នាក់ នោះ ១. ឈ្មោះ ឃុត ទឹម អាយុ ៤២ឆ្នាំ, ២. ឈ្មោះ ណាំ ភៀ អាយុ ១៧ឆ្នាំ និងទី៣. ឈ្មោះ ម៉េង ឆេងហុង អាយុ ១៧ឆ្នាំ។ ជនរងគ្រោះ ទាំង ៣នាក់ រស់នៅភូមិ ភ្នំមន្ទីរ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់។
លោក ជា ធិរិទ្ធ បានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ បាននាំគ្នា លើក ដែកទីប ទល់ខ្សែភ្លើង នៅក្នុងភូមិឲ្យខ្ពស់ កុំឲ្យរថយន្ត បើកទាក់។ តែដោយសារ ដែកទីបធ្ងន់ទ ប់មិនជាប់ ក៏ដួលលើ ខ្សែភ្លើង បណ្តាលឲ្យ ដាច់ ហើយឆ្លងចរន្តឆក់ ជនរងគ្រោះ តែម្តង។
តែបើតាមលោក ជា ធិរិទ្ធ ជនរងគ្រោះទាំងអស់ ត្រូវបានជួយសង្រ្គោះជីវិត ផុតពីគ្រោះ ថ្នាក់អស់ ហើយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!