បើកម៉ូតូ លឿនដួល ចូលក្រោម កង់ គោយន្ត ដឹកអុស កិនស្លាប់
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បាន ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ ក្នុងហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏មួយ ដែលកើតឡើង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី១០ មករា ២០១៥ នៅលើកំណាត់ ផ្លូវគ្រួសក្រហម ចំណុចផ្លូវបែកជា៣ ស្ថិតក្នុងភូមិត្រពាំងក្រវ៉ាន់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខណៈជនរងគ្រោះ ជិៈម៉ូតូលឿនចាប់ហ្វ្រាំង ដួលចូលក្រោមកង់ គោយន្តកន្ត្រៃ ដឹកអុស កំពុងបើកបត់ កាត់ទទឹងពី មុខម៉ូតូ ។
មន្ត្រីនគរបាល ចរាចរណ៍ស្រុករលាប្អៀរ បានឱ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់ឈ្មោះ ទូច សុខុន អាយុ២៧ឆ្នាំ មានទីលំនៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានជិះម៉ូតូម៉ាក ឌ្រីមC១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ កណ្តាល 1B.3987 បើកក្នុងដំណើរពីកើតទៅលិចក្នុងល្បឿន លឿន លុះពេលមកដល់ ចំណុចកើតហេតុ ជាផ្លូវបំបែក ស្រាប់តែមានគោយន្ត ដឹកអុសមួយគ្រឿង បើកបរដោយឈ្មោះ ឆន សារ៉ាន់ អាយុ២៥ ឆ្នាំ មានទីលំនៅភូមិ ចំបក់ប្រាសាទ ឃុំក្រាំងស្គា ស្រុកទឹកផុស បានបត់ឆ្វេង កាត់ទទឹងពីមុខម៉ូតូ ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ ជាន់ ហ្វ្រាំង ទាំងបង្ខំ ធ្វើឱ្យម៉ូតូដួល ហើយខ្ទាតជនរងគ្រោះ បោកដួលចូលក្រោម រ៉ឺម៉កគោយន្តដឹកអុសបណ្តាល ឱ្យកិនស្លាប់ភ្លាមមួយ រំពេចន៍នៅកន្លែង កើតហេតុ ។
ក្រោយពេល កើតហេតុ គោយន្តបង្ក មិនបានឈប់ទេ បានបើកគេចរហូត ជិតដល់ភូមិព្រះរាមរង្សីទើប នគរបាលចាប់បាន ៕
ម៉ូតូជនរងគ្រោះ
ជនរងគ្រោះដែល ត្រូវគោយន្តកិនស្លាប់
គោយន្តដឹកអុសកិនជនរងគ្រោះស្លាប់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!