ភ្ញាក់ងារដើមអម្ពិល រងការគំរាម បាញ់ សម្លាប់ ក្នុងករណី គ្រោះថ្នាក់ចរា ចរណ៍ បង្កដោយ ទាហានស័កិ្ត ៤កន្លះ

 
 

ភ្នំពេញ៖ ភ្នាក់ងាររបស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ថៃ ចំរ៉ុង បានរងនូវ ការគំរាម បាញ់ សម្លាប់ផ្តាច់ ជីវិតតែម្តង នៅក្នុងករណី គ្រោះថ្នាក់ ចរាចរណ៍ បង្កដោយនាយ ទាហានស័កិ្ត ៤កន្លះ ស្រវឹងជោគ បើករថយន្ត មកតាមកៀរ បុករថយន្ត ពីចំហៀង នៅរសៀល ម៉ោង ៤ និង ១០នាទី ថ្ងៃ១១ ខែមករា ឆ្នាំ២០១៥នេះ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក ថៃ ចំរ៉ុង បានបើករថយន្ត ម៉ាក វីស្ទូ មកដល់ ត្រង់ចំណុច រង្វង់មូល កាំភ្លើង គួចកាណុង ស្រាប់តែមានរថយន្តម៉ាក តូយ៉ាតា ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2W-2791 បានបើកមកវ៉ា ហើយក៏ជ្រុល ចង្កូតកៀ រថយន្តរបស់ លោក ថៃ ចំរ៉ុង តែម្តង។ ជនបង្កដែល បើករថយន្ត ក្នុង អាការៈស្រវឹង ជោគជាំ និងបង្កគ្រោះថ្នាក់ ចរាចរណ៍ ក៏បានចុះពីលើរថយន្ត ហើយបាន ទាញ ទូរស័ព្ទ តេហៅគ្នីគ្នា មកជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា ក្រោយពីសុំសម្រុះសម្រួល រួចមកជនបង្កក៏បានបោះសម្តី ឲ្យជន រងគ្រោះ ថា “អញព្រមសង ហ្អែងហើយ ហ្អែងនៅចង់ អន្តរាគមន៍ ដល់ថ្នាក់ណាក៏មិនឈ្នះ អញដែរ”។ គ្រាន់តែ និយាយចប់ នាយទាហាន សក្តិ ៤កន្លះរូបនេះ ក៏ស្ទុះទាញ កាំភ្លើងវែង នៅក្នុងឡាន ដើម្បីមកគម្រាម ភ្នាក់ងារយក ព័ត៌មានដើមអម្ពិល តែម្តង ហើយ ក៏ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ពេញផ្លូវ។ បើកុំតែបាន ប៉ូលិសជួយ អន្តរាគមន៍ទាន់ ពេលវេលាម្ល៉េះ មិនដឹងមាន ហេតុការណ៍ អាក្រក់អ្វី កើតឡើងនោះទេ។

ទង្វើរបស់នាយនាហានសក្តិ ៤កន្លះរូបនេះ ត្រូវបានអ្នកច្បាប់លើកឡើងថា យ៉ាងហោច ណាស់ បានបង្ក បទល្មើសចំនួន៣ ដែលច្បាប់ មិនអាចអត់ឱនឲ្យបាន ទី១៖ បើកបរ រថយន្តក្នុង អាការៈស្រវឹង ទី២៖ បង្ករ គ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកដទៃ និងទី៣៖ ដកអាវុធ(វែង) មកគម្រាម ជនរងគ្រោះ ។ ទង្វើបែបគ្មាន កោត ក្រែងច្បាប់ សូម្បីតែមួយ ក្រចកបែបនេះ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្ថាប័ន អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ គួរមាន វិធានការតាម ផ្លូវច្បាប់ទៅ លើជនល្មើស ដែលបង្កគ្រោះថ្នាក់ ដល់អ្នកដទៃហើយ បែជាដក អាវុធមក គម្រាមកំហែងទៀត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម