ក្រុមហ៊ុនចិន ចង់សាងសង់ ផ្លូវល្បឿន លឿន ផ្លូវរថយន្ត និងប្រព័ន្ធបង្ហូរ ទឹកស្អុយនៅកម្ពុជា

 
 

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគរបស់ចិន ចង់វិនិយោគ សាងសង់ផ្លូវល្បឿន លឿន (Expressway) ផ្លូវរថភ្លើង និង ប្រព័ន្ធបង្ហូរ ទឹកស្អុយនៅក្នុងប្រទេសកម្ពុជា គ្រាដែលកម្ពុជាកំពុង ត្រូវការជា ចាំបាច់នូវប្រព័ន្ធ គមនាគមន៍ដឹកជញ្ជូន ទំនិញ និងអ្នកដំណើរ កំពុងកើន ឡើងជារៀង រាល់ថ្ងៃនេះ។

ការបង្ហាញពីបំណងវិនិយោគនូវប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធបង្ហូរទឹកស្អុយនេះ បានធ្វើឡើងក្នុង ជំនួប ពិភាក្សា ការ ងារមួយ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ពាណិជ្ជកម្ម រវាងទេស រដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងពា ណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ជាមួយគណៈ ប្រតិភូវិនិយោគិនចិន ដឹកនាំដោយ លោក Zhou You ប្រធានក្រុម ប្រឹក្សានាយក នៃក្រុមហ៊ុន Guang dong Foreign Construction Co. Ltd) លោក Xiao Limin ប្រធានក្រុម ប្រឹក្សានាយក នៃក្រុមហ៊ុន Guang dong Jiangong Investment Co. Ltd និងលោក Song Xiaoguo មន្រ្តី ស្ថានតំណាង ពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថាន ទូតសាធារណៈរដ្ឋប្រជាមា និតចិនប្រចាំកម្ពុជា។

បើតាមការចេញផ្សាយរបស់គេហទំព័រក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សា ការងារនេះ គណៈប្រ តិភូ បានជម្រាបជូនលោក ស៊ុន ចាន់ថុល អំពីគោលបំណង ក្នុងការស្វែង រកលទ្ធភាពវិនិ យោគនៅកម្ពុជា លើការ សាងសង់ ផ្លូវល្បឿនលឿន (Expressway) ផ្លូវរថភ្លើង និង ប្រព័ន្ធបង្ហូរទឹកស្អុយ ។

លោកទេសរដ្ឋមន្រ្តី បានសម្តែងការគាំទ្រ យ៉ាងមុតមាំ ចំពោះការវិនិយោគចិន លើគម្រោង ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត នៅកម្ពុជាតាមបែប BoT ( កសាង ដំណើរការ និង ផ្ទេរ)។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកទឹកចិត្ត ឲ្យគណៈប្រតិភូស្វែងយល់ និងសិក្សាអំពី កាលានុវត្ត ភាពវិនិ យោគផ្សេងៗទៀត ទាក់ទងនឹងវិស័យកសិកម្ម និង ទេសចរណ៍៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម