នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជន សង្ស័យពីរនាក់ បន្ទាប់ពីឆក់ ទូរស័ព្ទដៃ ពីនារីរងគ្រោះ
- នារីរងគ្រោះ ជាសិស្សនៅសាលា ACE
ភ្នំពេញ៖ មនុស្ស២នាក់ ដែលគេអះអាង ថាជាជនសង្ស័យ ឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋ នៅមុខផ្ទះលេខ៤០ ផ្លូវ១៥៦ កែង២២៣ សង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក នៅម៉ោង ៩៖២០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥ ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធចាប់វាយ មួយដៃមួយជើង ស្ទើរស្លាប់ស្ទើររស់ ហើយត្រូវបានកម្លាំង នគរបាលមូលដ្ឋាន ខណ្ឌទួលគោក ចុះទៅក្របួច យកតែម្តង ។
មន្រ្តីនគរបាល ខណ្ឌទួលគោក បាននិយាយថា ក្រោយពីឆក់ ទូរស័ព្ទដៃ អាយហ្វូន ហ្វាយអេស បានបន្តិច ជនសង្ស័យទាំង ពីរនាក់ក៏ ជិះម៉ូតូម៉ាក វេវអ៊ី ពណ៌ប្រផេះ លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-5640 ជិះគេចប្រមាណ ២០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋ ចាប់បានប្រគល់ទៅ ឱ្យសមត្ថកិច្ច ខណ:ដែលពួកគេ បានជិះម៉ូតូទៅបុក រថយន្តតាកូម៉ា ដែលចតទុកចោល ។
មន្រ្តីនគរបាល ប៉ុស្តិ៍ផ្សារដេប៉ូទី១ បានប្រាប់ថា ខណ:នារីរងគ្រោះ បានធ្វើដំណើរចេញ ពីផ្ទះទៅយកម៉ូតូប្រមាណ ៥ម៉ែត្រពីផ្ទះ ក៏ត្រូវក្រុមជនល្មើស ឆក់ទូរស័ព្ទដៃតែម្តង គ្រាដែលនារីរងគ្រោះ បានលើកទូរស័ព្ទខល ។ បន្ទាប់មកជនល្មើស ក៏ជិះម៉ូតូរត់ រហូតដល់ជាង ២០០ម៉ែត្រ ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់បាន ខណ:ជិះម៉ូតូគេច ទៅបុករថយន្ត ។
ក្រោយកើតហេតុ នារីរងគ្រោះឈ្មោះ ឃាង កណ្ណិកា អាយុ ២៣ឆ្នាំ ជាសិស្សសាលា ACE ស្នាក់នៅផ្ទះលេខ ១៤៤E1 សង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក បានមកដាក់ពាក្យ បណ្តឹងនៅកន្លែង នគរបាល។ ក្រោយមកទូរស័ព្ទ ដៃនារីរងគ្រោះ ក៏ត្រូវបានប្រគល់ ទៅឱ្យនារី រងគ្រោះវិញ ។
ជនសង្ស័យ ២នាក់ពេលនេះ ត្រូវបានសួរនាំនៅ កន្លែងនគរបាល ទី១ ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ និងទី២ ឈ្មោះ សឹង ចាន់រឿន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបញ្ជាក់ ក្រោយសួរទៅ លើជនសង្ស័យថា ពួកគេធ្លាប់ធ្វើ សកម្មភាពឆក់ ២-៣ដង រួចមកហើយ ទើបតែពេលនេះ អស់លក្ខណ៍ ត្រូវចាប់បាន៕
នារីជាជ នរងគ្រោះ ម្ចាស់ទូរស័ព្ទ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!