ជនសង្ស័យ២នាក់ ម្នាក់ជា​ជនជាតិ​អង់គ្លេស​ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពីបទ​ចែកចាយគ្រឿងញៀន

 
 

ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការរក្សាទុកចែកចាយ ថ្នាំញៀនត្រូវកម្លាំង ជំនាញនៃ ការិយាល័យប្រឆាំង គ្រឿងញៀននៃ ទីបញ្ជាការកង រាជអាវុធខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនកាល ពីវេលាម៉ោង០៩ និង២០នាទីព្រឹក ថ្ងៃទី១០ មករា ២០១៥ ត្រង់ចំណុចផ្ទះ ជួលយីហោ «ផៅវើរ ហៅស៍» ស្ថិតនៅក្រុមទី៨ ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

លោកវរសេនីយ៍ទោ កែវ សុផល ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៏នៃទីបញ្ជាការកងរាជអាវុធខេត្តព្រះ សីហនុបានឱ្យ ថា ការចាប់ខ្លួន ជនសង្ស័យនេះ ត្រូវធ្វើឡើងបន្ទាប់ ពីកម្លាំងរបស់លោក ធ្វើការស៊ើបអង្កេត អស់ ជាច្រើនសប្តាហ៍កន្លងមក ប៉ុន្តែកាលនោះ ដោយពុំទាន់មាន វត្ថុតាងច្បាស់លាស់ ទើបសមត្ថកិច្ច ពុំបានចាប់ខ្លួន ។ លុះរហូតដល់វេលាម៉ោង ០៩ និង២០នាទីព្រឹក ថ្ងៃទី១០ មករា ២០១៥ ពេលជន សង្ស័យ កំពុងធ្វើសកម្មភាព ចែកចាយ ទើបកម្លាំងរបស់ លោកចុះធ្វើការ ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យទាំង២នាក់ ០១-ឈ្មោះ REDER DAVID ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិអង់គ្លេស បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលយីហោ ផៅវើរហៅស៍ ស្ថិតក្នុងក្រុមទី៨ ភូមិ៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ (ពីបទចែកចាយ គ្រឿងញៀន) ០២-ឈ្មោះលឹម សារ៉ន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ពីបទចែកចាយ គ្រឿងញៀន) ។

ប្រភពបន្តថា ក្នុងយុទ្ធនាការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានរកឃើញនូវវត្ថុតាងមួយចំនួនរួមមានថ្នាំ ញៀនមេតំ ហ្វេតាមីន ចំនួន៤កញ្ចប់ធំ, ដបសម្រាប់ជក់១, ដែកកេះចំនួន៧, ម៉ូតូចំនួន១គ្រឿង, ទូរស័ព្ទដៃ២គ្រឿង, ថង់ច្រកថ្នាំមួយចំនួន និងកង់១ ។ បច្ចុប្បន្នជនសង្ស័យ ទាំង២ នាក់ រួមជាមួយវត្ថុតាង កំពុងត្រូវកម្លាំង សមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តព្រះសីហនុ ចាត់ការ តាមនិតិវិធី ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម