រថយន្តឡិចស៊ីសបុកម៉ូតូ មួយគ្រឿង របួសយុវសិស្ស២នាក់ រួចជ្រុលទៅបុកបង្គោលភ្លើង បាក់មួយដើមទៀត
រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាកឡិច ស៊ីស RX 300 មួួយគ្រឿង បានបើក បុក ម៉ូតូម៉ាក Today ជិះដោយយុវសិស្ស ២នាក់ ក្នុងនោះរងរបួស ធ្ងន់ម្នាក់ រួចក៏ជ្រុលទៅ បុកបង្គោលភ្លើង បាក់មួយដើមទៀត បណ្តាលជាប់ ជាមួយ រថយន្ត កាលពីវេលា ម៉ោង០៩ និង១០នាទីព្រឹក ថ្ងៃទី១០ មករា ២០១៥ នេះ ស្ថិតនៅចំណុច ផ្លូវណតប្រ៊ីត មុខស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក្នុង ភូមិត្រែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា អ្នកបើកបររថយន្តឈ្មោះប៊ុន វាសនា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិសំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ ជិះរថយន្តម៉ាក ឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ 2W-1571 ។ ចំណែកក្មេងប្រុស រងគ្រោះទាំង២នាក់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះ ទេ ជិះម៉ូតូ ម៉ាកToday ពណ៌ក្រហម ពាក់ស្លាកលេខ1CL-8667 ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីសធ្វើដំណើរពីទិសខាងជើង ទៅត្បូង លុះមក ដល់ចំណុចកើតហេតុ ក៏មានម៉ូតូ ៥-៦ គ្រឿងជិះប្រុងបត់ ត្រឡប់ក្រោយ ពេលនោះរថយន្តទាញ ចង្កូតអត់ទាន់ក៏បុក ម៉ូតូមួយគ្រឿង និងបុកបង្គោលភ្លើងបាក់ ជាប់ជាមួយ រថយន្ត បណ្តាលឱ្យក្រពិត ផ្នែកខាងមុខយ៉ាងដំណំ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!