នាង Beyonce ត្រូវបានគេ រិះគន់ យ៉ាងខ្លាំងៗ បន្ទាប់ពីដំនើរកំសាន្ត មកកាន់ប្រទេសថៃ និង កម្ពុជា!

 
 

អាមេរិក ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាដឹងហើយថា តារាចម្រៀងស្រីល្បីឈ្មោះ នាង Beyonce បាននាំប្តី និងកូន មកលេង ប្រទេសកម្ពុជា និង ប្រទេសថៃ ដែលរូបថតរបស់នាង នៅប្រាសាទ អង្គរវត្តត្រូវ បានគេចែករំលែក ព្រោងព្រាត។ យ៉ាងណាមិញ នាង Beyonce ត្រូវបានអង្គការ ការពារសិទ្ធ របស់សត្វ បានរិះគន់ជាខ្លាំង បន្ទាប់ពី រូបថតមួយសន្លឹក ដែលនាងកំពុង ឲ្យចំនី កូនសត្វខ្លា បានដាក់បង្ហោះ ក្នុងបណ្តញ សង្គម រួចមក។

ក្នុងដំនើរកំសាន្ត ទៅកាន់ប្រទេសថៃ នាង Beyonce និង គ្រួសារ បាននាំគ្នាទៅលេង សួនសត្វ FantaSea នៅ ភូកេត ដែលពេលនោះ នាងបានថតរូប អនុស្សាវរីយ៍ ដោយ ស្លៀកបំពាក់ ប្រពៃណី កំពុងបញ្ចុក ចំនីកូនសត្វខ្លា ជាមួយនឹងក្រុមគ្រួសារ។

ទោះបីការថតរូប ជាមួយកូនសត្វខ្លា គូស្នេហ៍មួយគូនេះ មានទឹកមុខស្រស់ស្រាយ និង បង្ហាញក្តី ស្រលាញ់ ចំពោះកូនសត្វខ្លា នេះយ៉ាងណាក៏ដោយ ក៏ពួកគេ ត្រូវបាន រិះគន់យ៉ាងខ្លាំង ពីសកម្មជន ការពារសត្វព្រៃ ជាខ្លាំងដែរ។

អ្នកជំនាញផ្នែក ការពារសត្វព្រៃពិភពលោក លោកបណ្ឌិត Jan Schmidt-Burbach បានចេញ សេចក្តី ថ្លែងការ ដើម្បីជាការឆ្លើយតប នូវរូបភាព របស់នាង Beyonce ថា ៖ សត្វខ្លា មិនមែនជា របស់លេងទេ។ ជីវិតរបស់ពួកវា មិនគួរណាមនុស្ស យកមកធ្វើជា ការថត រូបលេង សប្បាយរីករាយទេ។ តើអ្នកដឹងទេថា នៅពីក្រោយ ការថតរូបនេះ វាហាក់ដូចជាគាំទ្រ ការធ្វើអំពើ ឃោរឃៅ លើសត្វ។ អ្នកទេសចរជាច្រើន មិនដឹងថា ខ្លួនជាអ្នក ចូលរួមចំនែក ធ្វើឲ្យសត្វជា ច្រើនរងការ ឈឺចាប់ឡើយ ហើយ ពួកគេក៏ មិនបានដឹងថា រូបថត អនុស្សាវរីយ៍ របស់ពួកគេ គឺអាចជា បទពិសោធន៍ ដ៏ឈឺចាប់ សំរាប់ សត្វទាំងនោះ ឡើយ។ តើអ្នកស្រមៃ ទៅមើលថា សត្វខ្លាំ ដែលគេយក មកថតរូប ជាមួយមនុស្ស គឺត្រូវទ្រាំ នៅក្នុងទ្រុង ឫ ក៏ត្រូវ ដាក់ច្រវាក់ ឲ្យអង្គុយ អស់រយៈ ពេល ជាច្រើនម៉ោង ។ មិនតែប៉ុណ្ណោះទេ ពួកវា ត្រូវបានគេ ចាប់បង្ខំឲ្យ នៅឆ្ងាយ ពីម្តាយ និងត្រូវ បានអ្នកទេសចរ បញ្ចុកចំនី ផ្តេសផ្តាស ទៀត។ សរុបសេចក្តីមក សំលេងស្រែកយំ របស់សត្វព្រៃទាំងឡាយ គឺគ្មានអ្នកណា ដឹងឡើយ ព្រោះតែ វាត្រូវបានបិទបាំង ពី ភ្នែកសាធារណៈជន " ។

យ៉ាងណាមិញ បន្ទាប់ពីនាង Beyonce ត្រូវបានអង្គការ ការពារសិទ្ធសត្វព្រៃ ធ្វើការរិះគន់ ជាសារធាណៈ ហើយ តារាចម្រៀង ស្រីរូបនេះ មិនទាន់មាន ការឆ្លើយតប នៅឡើយទេ ប៉ុន្តែ បណ្តាញ សារព័ត៌មាន ដេលីម៉ែល បានទាក់ទង ទៅកាន់អ្នកតំណាង របស់នាងរួច ហើយ។

គួរបញ្ជាក់ផងដែរ មិនមែន តែនាង Beyonce និង ប្តីទេ ដែលត្រូវរងការិះគន់ ពីការបង្ហោះ រូបភាព ជាមួយនឹង សត្វព្រៃ សូម្បីតែ ក្រុម One Direction ដែលជាក្រុមដ៏ល្បី ក៏ធ្លាប់ត្រូវ អ្នកការពារសត្វព្រៃ ធ្វើការរិះគន់ដែរ បន្ទាប់ពីពួកគេ បានថតរូប ជាមួយ សត្វស្វា ចងនឹង ច្រវាក់សំរាប់ ដាក់ក្នុង វីដេអូចម្រៀង Steal My Girl៕

រូបថត របស់ក្រុមគ្រួសារ Beyonce ដែលត្រូវបានរងការរិះគន់

នាង Beyonce និង ស្វាមី ពេលធ្វើដំនើរកំសាន្ត ក្នុងប្រទេសថៃ

នាង Beyonce  និង ក្រុមគ្រួសារ ទៅទស្សនា ប្រាសាទអង្គរវត្ត៖

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម