ជនបរទេសម្នាក់ ចងកសម្លាប់ ខ្លួនឯង ដោយមិនដឹង មូលហេតុ

 
 

ព្រះសីហនុៈ ជនបរទេសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ស្លាប់ ដោយធ្វើ អត្តឃាត ចងក សម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ នៅក្នុងបន្ទប់លេខ ៣០៥ ក្នុងផ្ទះសំណាក់ យីហោ សុខុម ស្ថិតក្នុង ភូមិ៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៩ និង២២នាទីព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤។

ជនបរទេសខាងលើមានឈ្មោះ FRANCK GABRIEL FORET អាយុ៦៦ ឆ្នាំ ភេទប្រុស សញ្ជាតិបារាំង កាន់លិខិតឆ្លងដែនលេខ 05TT18842។

ក្រោយការធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចនិងអ្នកជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិត ជាបាន ស្លាប់ ដោយសារធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងមែន ហើយបច្ចប្បន្នសព ជនរងគ្រោះ ត្រូវបាន ប្រគល់ទៅ  ឲ្យក្រុមហ៊ុន អ៊ីនត្រាកូ ដឹកយកទៅតំកល់ ទុកនៅមន្ទីរពេទ្យ ខ្មែរ-សូវៀត រាជធានីភ្នំពេញ តាមការស្នើសុំរបស់ស្ថានទូត៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម