ទឹម រដ្ឋា ចែកផ្លូវគ្នាជាមួយ Zak Ky ព្រោះប្រច័ណ្ឌជ្រុល

 
 

ភ្នំពេញ៖ បន្ទាប់ពីលេចឮព័ត៌មានថា តារាសម្តែងរាងខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បានដើរ ដល់ផ្លូវបំបែក ជាមួយគូស្នេហ៍ ដែលជាជនជាតិប៉ាគីស្ថានរួចមក មិនទាន់បានប៉ុន្មានផង តារា ស្រីរូបនេះ ក៏បានចេញ មុខទម្លាយពីមូលហេតុ ដែលធ្វើឲ្យ ចំណងស្នេហ៍ ឆ្លងទ្វីបមួយនេះ ឈានដល់ផ្លូវបំបែក ដោយនាង បញ្ជាក់ថា មកពីមិនអាចអត់ទ្រាំ នឹងការប្រច័ណ្ឌ ហួងហែងពីអតីត គូស្នេហ៍លោក Zak Ky បាន ក៏ សម្រេចចិត្ត ចែកផ្លូវគ្នាតែម្តង ។

តាមប្រភពនៅកៀកកិត តារាបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា បានបង្ហើបប្រាប់គេហទំព័រ Looking TODAY នៅថ្ងៃទី ០៩ខែមករា ឆ្នាំ២០១៥នេះថា ចំណងស្នេហារវាង កញ្ញា ទឹម រដ្ឋា និង គូស្នេហ៍ លោក Zak ky បានដើរដល់ ផ្លូវបំបែកហើយ កាលពី ពេលថ្មីៗនេះ ដោយសារតែ ចំណងស្នេហ៍មួយនេះ ចាប់ផ្តើមមាន ភាពល្វីងជូរចត់ម្តងបន្តិច ម្ដងៗ ហើយ រដ្ឋា ចាប់ផ្តើម ទ្រាំលែងបាន ខណៈដែល គូស្នេហ៍ បុរសសង្ហា មាឌមាំធំ ជនជាតិ ប៉ាគីស្ថានរូបនេះ កាន់តែបង្ហាញ ការប្រច័ណ្ឌ ហួងហែងច្រើនតាមស្អិត ស្ទើរគ្រប់ទីកន្លែង ទើបធ្វើឲ្យ នាងមិនអាច បន្តជាមួយ គ្នាបានទៀត។

ប្រភពខាងលើបាន ប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងអំឡុងពេល ទឹម រដ្ឋា ទាក់ទង ជាមួយ លោក Zak Ky គឺនាងបាត់ បង់ឱកាសការងារ សិល្បៈច្រើន ដោយនាងបានបដិសេធ មិនទទួល ព្រោះថា នាងមិនចង់ ទទួលរងសម្ពាធ និងមាន បញ្ហាជាមួយពី គូស្នេហ៍ ដោយនាង ព្យាយាមខាំមាត់ សង្កត់ចិត្តទ្រាំ តែនាង មិនអាចទ្រាំបានតទៅទៀត ក៏សម្រេច ចិត្តដើរបែក ផ្លូវគ្នាតែម្តងទៅ។ ចំពោះការបែក បាក់គ្នានេះ ត្រូវបាន ម្ចាស់ សាម៉ីខ្លួននាង ទឹម រដ្ឋា អះអាងប្រាប់ អ្នកនៅជិត ខ្លួនថា ចំណងស្នេហ៍នេះ មិនអាច វិលមកផ្តើម ភាពផ្អែមល្ហែម ជាមួយ គ្នាជាថ្មីម្តង ទៀតឡើយ។

ជុំវិញព័ត៌មានដ៏រសើបថា តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា ទឹម រដ្ឋា សម្រេចចិត្ត ដើរផ្លូវ បែកគ្នា ពីគូស្នេហ៍ ជនជាតិ ប៉ាគីស្ថាន លោក Zak ky នោះ គេហទំព័រ Looking TODAY បានព្យាយាម ទាក់ទង ទៅនាងជាច្រើនដង ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម