បើកម៉ូតូឌុបគ្នា ក្នុងល្បឿនលឿនជ្រុល ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ខេត្តមណ្ឌលគិរី៖ បុគ្គលិកកាស៊ីណូពីរនាក់នៅស្រុកកែវសីមាម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបូស ធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែល បានកើត ឡើងនៅម៉ោងប្រមាណ ជា៤និង៤០នាទីល្ងាច ថ្ងៃទី០៨ មករា ២០១៥ ស្ថិតតាមបណ្តោយ ផ្លូវលំ ក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ជនរងគ្រោះខាងលើទៅចូលរួមកម្មវិធី ភ្ជាប់ពាក្យមួយ ក្នុងភូមិស្រែព្រះ នឹងមានការ ផឹកស៊ីផងដែរ ។ ក្រោយជិតបញ្ចប់កម្មវិធី ជនរងគ្រោះបាន ជិះម៉ូតូឌុបគ្នា ចេញពីកម្មវិធីក្នុង ល្បឿនយ៉ាងលឿន តាមផ្លូវក្រាល គ្រូសក្រហម និងមានសភាពកោង ខ្លាំងផងនោះ ម៉ូតូជនរងគ្រោះបានជ្រុល ចូលទៅបុកផ្ទះ មួយខ្នងដែលនៅក្បែរ នោះយ៉ាងពេញទំហឹង បណ្តាលឱ្យជាប់គាំងលែងទៅមុខរួច ។ ពេលនោះគេបានឃើញបុរស ជាអ្នកកាន់ចង្កូតម៉ូតូ ដេកស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុតែម្តង ចំណែកបុរសម្នាក់ទៀត រងរបូសធ្ងន់ ត្រូវគេជួយបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។
នគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកកែវសីមា បានឱ្យដឹងថា ជនរងគ្រោះដែល ជិះម៉ូតូបុកផ្ទះខាង លើ មានឈ្មោះទី១.ឈឹង អ៊ូ អាយុ២៨ឆ្នាំ មានស្រុកកំណើត ខេត្តក្រចេះ ជាបុគ្គលិក កាស៊ីណូបម្រើការងារ នៅស្រុកកែវសីមា បានស្លាប់ភ្លាមៗ ចំណែកទី២.មានឈ្មោះ កែវ រដ្ឋា អាយុ២៩ឆ្នាំ ស្រុកកំណើតនៅ ខេត្តក្រចេះដូចគ្នា រងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅ ប្រទេសវៀតណាម ។
សមត្ថកិច្ចបញ្ជាក់ថា ទោះជាយ៉ាងណាម្ចាស់ផ្ទះដែលត្រូវម៉ូតូបុកខាងលើមិន មានគ្រោះថ្នាក់ អ្វីនោះទេ គ្រាន់តែរងការខូចខាត ម៉ូតូ១គ្រឿង គ្រែ១ រូមនិងសម្ភារប្រើប្រាស់ខ្លះតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!