ប្រទះឃើញ សពអណ្តែកទឹក ក្នុងស្រះឈូក ស្លាប់៣ថ្ងៃ នៅស្រុកមង្គលបុរី
បន្ទាយមានជ័យ៖ សពបុរសរងគ្រោះម្នាក់ ត្រូវបានគេសម្លាប់ហើយ យកទៅទម្លាក់ ចូលស្រះឈូក យ៉ាងអាណោចអាធ័ម ត្រូវបានពលរដ្ឋ ប្រទះឃើញ និងរាយការណ៍ ទៅសមត្ថកិច្ច ជួយអន្តរគមន៍ ហេតុការណ៍នេះ ភ្ញាក់ផ្អើលមនុស្សម្នា ជាច្រើននាក់ នៅវេលាម៉ោង ៨និង១៥នាទី ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅឆ្ងាយពីភូមិ ប្រមាណជា ១គីឡូម៉ែត្រ ស្ថិតភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
លោក ស៊ី ឌី អធិការដ្ឋាននគរបាល ស្រុកមង្គលបុរី បានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មានពីពលរដ្ឋ លោកបានរាយការណ៍ប្រាប់ និងសុំយោលបល់ ពីលោក អាត់ ខែម ស្នងការខេត្ត បន្ទាយមានជ័យ និងព្រះអាជ្ញាអម សាលាដំបូងខេត្ត ដើម្បីសុំគោលការណ៍ ។ ភ្លាមនោះ លោកបានដឹកនាំ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ និងធ្វើកោសល្យវិច័យ សពជនរងគ្រោះ។
លោកបានបន្តថា ក្រោយពីសមត្ថកិច្ច បានធ្វើកោសល្យវិច័យសព និងបានឃើញមាន អត្តសញ្ញាណប័ណ្ណ១សន្លឹក មានឈ្មោះ លីន ឡងលី ភេទប្រុស កើតនៅឆ្នាំ១៩៩០ មានស្រុកកំណើត ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងអាសយដ្ឋាន ផ្ទះលេខ១២ ផ្លូវ២១ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល សពនេះស្លៀកពាក់ អាវក្រឡាការ៉ូ ពណ៌ស លាយខៀវខ្ចី និងខោជើងខ្លី ក្រឡាកាឡាការ៉ូ ផ្កាយ រួមមាននៅ ក្នុងហោប៉ាវ និងមានកាតចេញចូល ផ្សាររោងក្លឿរ ប្រទេសថៃ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ឆ្លងចូលតាម ច្រកទ្វារខ្លោងលឹក ប្រទេសថៃ ផងដែរ។
ក្រោយពីសមត្ថកិច្ច ធ្វើកោសល្យវិច័យសព មានសភាពហើមស្អុយរលួយ ឃើញមានស្នាកស្នាម ត្រង់ផ្នែកមុខ រយះបែកមាត់ ថ្ងាស់ជាំ ដោយត្រូវនិងវត្ថុរឹង ផ្នែកខាងក្រោយ បាក់-ក និងបានសន្និដានថា សពរងគ្រោះ គឺបានស្លាប់អស់ រយៈពេល៣ថ្ងៃ មកហើយ សមត្ថកិច្ចបាន សន្និដានថា ជាករណីឃាតកម្ម។
លោកអធិការបានបន្ថែមថា ដោយយោងតាម បញ្ជាលោកស្នងការ និងលោកព្រះអាជ្ញា អមសាលាដំបូងខេត្ត គឺយកសពរងគ្រោះ ទៅបញ្ចុះទុកសិន ដើម្បីរង់ចាំស្រាវជ្រាវ រកក្រុមគ្រួសារសព រីឯជនដៃដល់វិញ សមត្ថកិច្ចកំពុង តាមស្រាវជ្រាវ រកមុខសញ្ញា ដើម្បីយកមកផ្តន្ទា ទោសតាមផ្លូវច្បាប់ ឲ្យខាងតែបាននា ពេលខាងមុខនេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!