តារាល្បីៗ ប្រុសស្រី នាំគ្នាមក ក្រុងពាលី ក្នុងរឿងថ្មី "ខ្មោចទឹក"
ភ្នំពេញ៖ បន្ទាប់ពីប្រិយមិត្ត បានទស្សនា រឿង អាព្រឿងងាប់ហើយ ដែលជារឿងមួយ បែបកំប្លុក កំប្លែងនោះ កាលពីព្រឹកមិញនេះ ផលិតកម្ម មហាហង្ស ក៏បានក្រុងពាលី ក្នុងរឿងថ្មីមួយ ទៀតផងដែរ គឺរឿង "ខ្មោចទឹក"។
ចំពោះខ្សែភាពយន្ត ខ្មោចទឹកនេះ គឺជាស្នាដៃទី៣ របស់ផលិតកម្ម មហាហង្ស ដែលត្រៀម ចេញថត នៅសប្តាហ៍ក្រោយ ដែលមាន តួសម្តែងល្បីៗ ដូចជា កញ្ញា នីមុនីនាថ លោក ភឹមតារា វិបុល កញ្ញា ភិនសុដាលីស លោក ដែនរដ្ឋា កញ្ញា ដួងស្រីពេជ្រ កញ្ញា អៀ ម៉េងលិ លោកអូន ឧស្សាហ៍ និងតារាផ្សេងៗ ផងដែរ ។
បន្ថែមពីនេះទៅទៀត ប្រធានផលិតកម្មមហាហង្ស លោក អ៊ិន សុភិន និយាយដែរថា "ចំពោះរឿងខ្មោចទឹក ជារឿងមួយ បែបខ្មោច ដែលខុសគ្នាពីរឿង អាព្រឿងងាប់ហើយ ដែលជារឿង កំប្លែង។ ពាក្យថា "ខ្មោចទឹក" គឺមនុស្ស គ្រប់គ្នាតែងតែលឺ និងនិយាយតៗ គ្នាពីខ្មោចទឹក ដូច្នេះហើយ ទើបផលិតកម្ម មហាហង្ស ក៏បានសម្រេចចិត្ត សម្រិតសម្រាំង និពន្ធ រឿងខ្មោចទឹក ឲ្យចេញជារូបរាង សម្រាប់ ចែកជូន ប្រិយមិត្ត ទស្សនា "។ លោក អ៊ិន សុភិន ក៏បានបន្តទៀតថា "រឿងខ្មោចទឹកនេះ ជារឿងបែប ខ្មោចព្រាយបិសាច ពិតមែន ប៉ុន្តែក៏បាន បង្កប់ន័យ អប់រំ ប្រៀនប្រដៅ ឲ្យចេះគោរព សិទ្ធ និងផ្តល់តម្លៃឲ្យនារី ជាពិសេស ក្នុងសាច់រឿងនេះ ក៏បានបង្ហាញ ពីផលកម្មពិតៗ របស់មនុស្សអាក្រក់ គឺនឹងត្រូវតែទទួល ទោស នូវអ្វីដែល ពួកគេបានធ្វើ"។
មិនតែប៉ុណ្ណោះ តារាខាងសម្រក់ទឹកភ្នែក នី មុនីនាថ ក៏បានផ្តល់កិច្ចសំភាសន៍ ដែរថា "នាងខ្ញុំ បានដើរតួ មនុស្ស ស្រីស្លូតម្នាក់ ប៉ុន្តែចុងក្រោយខ្ញុំ បានស្លាប់ ទៅជាខ្មោចទឹក ក្នុងរឿងថ្មីនេះ"។ ក្នុងនោះដែរ នាងក៏ និយាយលេងសើចថា "ប្រហែលជាខ្ញុំ មុខដូចខ្មោចហើយ ទើបផលិតកម្ម ចូលចិត្តឲ្យខ្ញុំ ដើរតួខ្មោចចឹង" ។ ហើយភ្លាមនោះ នាងក៏បានបកស្រាយថា "គឺមិនមែនទេបង ដោយសារតែផលិតកម្ម យល់ឃើញថា ខ្ញុំពិតជា សាកសមក្នុងការ ដើរតួជាខ្មោច ក្នុងរឿងនេះ"។
ចង់ដឹងថា ហេតុអ្វីបានជា នីមុនីនាថ ក្លាយទៅជា ខ្មោចទឹក? តើមានឈុតភ័យខ្លាច ញាប់ញ័រ កម្រិតណា ក្នុងសាច់រឿងនេះ? ចម្ងល់ទាំងនេះ នឹងបកស្រាយជូន ប្រិយមិត្ត នៅពេល ខាងមុខ ឆាប់ៗនេះ ដែលចាក់បញ្ចាំង តាមបណ្តារោង ភាពយន្តនានាផងដែរ៕
កញ្ញា នីមុនីនាថ
កញ្ញា ភិនសុដាលីស
ប្រធានផលិតកម្មមហាហង្ស លោក អ៊ិន សុភិន
លោក ភឹមតារាវិបុល
ពិធីក្រុង ពាលី រឿង "ខ្មោចទឹក"
ដោយ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!