Scott Neeson ស្ថាបនិកអង្គការ មូលនិធិ កុមារកម្ពុជា ផ្តល់អំណោយផ្ទះ រាប់រយខ្នង ដល់សហគមន៍ក្រីក្រ ក្នុងតំបន់ ចាក់សំរាមស្ទឹងមានជ័យ
ភ្នំពេញ៖ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៥ នេះ មានការប្រារព្ធ កម្មវិធីសម្ពោធ ផ្ទះសហគមន៍ នៅក្នុងតំបន់ចាក់សំរាមចាស់ ទីតាំងស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ នេះជាកម្មវិធី ផ្តល់អំណោយទាន ជាផ្ទះ ទៅដល់សហគមន៍ក្រីក្រ លើកទី ២០០ ខណៈដែល នឹងមាន គំរោងសាងសង់ ផ្ទះថ្មីបន្ថែមទៀត ចំនួន៣៦០ ខ្នង សម្រាប់ឆ្នាំ២០១៥ ផងដែរ ដែលស្ថិតក្រោមគម្រោង សាងសង់ លំនៅដ្ឋានសហគមន៍ របស់អង្គការមូលនិធិ កុមារកម្ពុជា(CCF) មានលោក Scott Neeson ជាស្ថាបនិក និង ជានាយកប្រតិបត្តិអង្គការផ្ទាល់។
សំរាប់គម្រោង សាងសង់លំនៅដ្ឋាន សហគមន៍ របស់អង្គការមូលនិធិ កុមារកម្ពុជា(CCF)នេះ គឺជាកិច្ច សហការ ក្នុងភាព ជាដៃគូ រវាងអង្គការ មូលនិធិ កុមារកម្ពុជា(CCF) និង អង្គការលំនៅដ្ឋាន ពិភពលោក ដែលផ្អែកលើ មូលដ្ឋាន អចលនទ្រព្យបណ្តាក់ទុន សង្គមមួយរបស់ប្រទេស កាណាដា។
ចំពោះផ្ទះទាំងអស់ ត្រូវបានសាងសង់ឡើង នៅក្នុងរាជធានីភ្នំពេញដោយក្រុមជាង ធ្វើផ្ទះជនជាតិខ្មែរ ផ្ទាល់ ដោយសម្រេចបានផ្ទះ ជាមធ្យមចំនួន ២០ខ្នងក្នុងមួយខែ។ រហូតមកដល់ពេលនេះ សហគមន៍ ចំនួន១៥ ត្រូវបានបង្កើតឡើង នៅក្នុងតំបន់ស្ទឹងមានជ័យ ដែលជាតំបន់ ចាក់សំរាមចាស់ មានផ្ទះ សរុបចំនួន ១៩៨ ខ្នង ត្រូវបានប្រគល់ ជូនជាអំណោយ រួចស្រេចហើយ។
យ៉ាងណាមិញ លោក Scott Neeson ដែលជាស្ថាបនិក និង ជានាយកប្រតិបត្តិ អង្គការមូលនិធិកុមារ កម្ពុជា បានថ្លែងថា ៖ «ខណៈពេល ដែលផ្ទះ ទាំងនេះ ត្រូវបានផ្តល់ជូន ជាអំណោយ ដោយពុំមានសំណងនោះ អាទិភាពចំបងត្រូវបានផ្តល់ទៅដល់គ្រួសារដែលមាន ការប្តេជ្ញា ចិត្តចំពោះការអប់រំ កូនៗរបស់ពួកគេ ដោយផ្តល់នូវ ជីវិតលំនៅដ្ឋានប្រកបដោយ សុវត្ថិភាពនិង យល់ព្រមក្នុងការ ការពារកូនៗរបស់ខ្លួន ពីការរកប្រាក់ដោយ លក់កម្លាំង ពលកម្ម» ។ លោកបានបន្តថា «ទាំងអស់នេះផ្តល់ឲ្យតែគ្រួសារ ក្រីក្រ ដែលរស់នៅ ក្នុងតំបន់ស្ទឹង មានជ័យ និងជាក្រុមគ្រួសារដែលខិតខំ ប្រឹងប្រែង ជំរុញឲ្យកូនៗរបស់ ពួកគាត់ បានទៅចូលរៀន បានទៀងទាត់ ទើបពួកគាត់ទទួលបាន ផ្ទះ និង សេវាកម្មផ្សេងៗ ទៀត»។ គាត់ក៏លើក ឡើង បន្តថា «ផ្ទះទាំងនេះ នឹងក្លាយជាកម្មសិទ្ធិរបស់ ក្រុមគ្រួសារ ជារៀងរហូត ប្រសិនបើពួកគាត់ អាច អនុវត្តបាន តាមលក្ខខណ្ឌរបស់ CCF ដូចជា ជំរុញឲ្យ កូនៗទៅរៀនបានទៀងទាត់ ផ្តល់សេចក្តីសុខដល់គ្រួសារ មិនប្រើប្រាស់ អំពើហិង្សាលើកូនៗនិង គ្រួសារ មិនប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ផ្សេងៗ ហើយ បើមានការផ្លាស់ប្តូរ ទីលំនៅនោះ CCF និងបញ្ចូនផ្ទះទៅ ជាមួយ ពួកគាត់ ហើយសាង់សង់នៅទឹកដីថ្មីទៀត ខណៈសំរាប់ដី ជាដី ដែល CCF ជួលគេ ដែលតម្រូវឲ្យ ក្រុមគ្រួសារចំណាយតែ ១៥ដុល្លារ ក្នុង១ខែ សំរាប់ថ្លៃដីប៉ុណ្ណោះ » ។
រូបភាពៈ លោក Scott Neeson ជាស្ថាបនិកនិងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា
ផ្ទះនិមួយៗ មានទំហំ ១៣ ម៉ែត្រការ៉េ ដែលនៅដាច់ៗពីគ្នា បំពាក់ដោយប្រព័ន្ធ អគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យ និង សាងសង់លើក ឡើងខ្ពស់ផុត ពីដី នៅក្នុង រចនាបទខ្មែរបុរាណ ដោយមាន ការចាក់បេតុង ផ្នែកខាងក្រោម។ អង្គការ មូលនិធិកុមារ កម្ពុជាបានកែប្រែផ្ទះ ដើម្បីសម្រួលដល់ ការស្នាក់ នៅ របស់មនុស្ស វ័យចំណាស់។ សហគមន៍ភាគច្រើន ទទួលបាន ផ្ទះមួយខ្នង ដែលផ្ដល់ជូន សម្រាប់ ជីដូនជីតា ដើម្បីឱ្យកុមារបាន ទទួលនូវ ចំណេះដឹង ផ្នែកប្រពៃណីខ្មែរ រចនាសម្ព័ន្ធនិង គុណតម្លៃសង្គម។
ចំពោះគម្រូផ្ទះ នៅភូមិឬស្សី ជាមួយនឹងសួនច្បារសហគមន៍ ដែលជាតំបន់រួម សម្រាប់ប្រជាជន និង ជាតំបន់ សម្រាប់កុមារលេង នឹងត្រូវបានចាត់ ទុកជា បទដ្ឋានគម្រូ សម្រាប់សហគមន៍ថ្មីៗ ជាច្រើនទៀត។
រាល់សហគមន៍ របស់អង្គការ មូលនិធិកុមារកម្ពុជា / អង្គការលំនៅដ្ឋានពិភពលោក (World Housing) បានតភ្ជាប់នូវ ទឹក សម្រាប់ប្រើប្រាស់ បង្គន់អនាម័យទឹកនិងថាមពលអគ្គិសនីរួចជាស្រេច។ ផ្ទះនីមួយៗ អាចត្រូវបាន ជួលក្នុងតម្លៃ១៥ ដុល្លារក្នុងមួយ ខែដែលជាតម្លៃបន្ទាប់បន្សំ ដែល គ្របដណ្ដប់ ផ្នែកខ្លះនៃការ ចំណាយលើការជួលដី។
នៅឆ្នាំ ២០១៥ អង្គការមូលនិធិកុមារកម្ពុជា គ្រោងនឹងផ្គត់ផ្គង់ដល់ លំនៅដ្ឋានទាំងនេះ តាមរយៈអំណោយ សប្បុរសធម៌ ពីក្រៅរាជធានី ភ្នំពេញ ផងដែរ។
ផ្ទះសហគមន៍ដែលបាន សាងសង់ រួចហើយ នៅតំបន់ស្ទឹងមានជ័យ
- អំពីអង្គការមូលនិធិកុមារកម្ពុជាៈ
អង្គការមូលនិធិកុមារកម្ពុជា (CCF) ត្រូវបានបង្កើតឡើងនៅឆ្នាំ2004 ដោយលោក Scott Neeson ដែលជាអតីតនាយក ប្រតិបត្តិភាពយន្ត មួយរូប។ អង្គការមូលនិធិកុមារកម្ពុជា ផ្តល់នូវការអប់រំដើម្បី ផ្លាស់ប្តូរជីវិតការចិញ្ចឹមបី បាច់និងការ ព្យាបាល ដល់កុមារដែល ងាយរងគ្រោះ មានប្រភពចេញ មកពី សហគមន៍ទុរគត បំផុតនៅប្រទេសកម្ពុជា។ លោក Scott បានក្លាយជាអ្នក បំផុសគំនិតនិង ជាគន្លឹះដ៏សំខាន់ ដែល នាំ ឱ្យអង្គការលំនៅដ្ឋាន ពិភពលោក (World Housing)ទទួលបានជោគជ័យដ៏ ត្រចះត្រចង់តាំងពីដំបូង។ អង្គការមូលនិធិកុមារ កម្ពុជា គឺជា «ដៃគូដ៏សក្ដិសម បំផុតនៅ លើផែនដី» របស់អង្គការ លំនៅដ្ឋានពិភពលោក (World Housing) ក្នុងប្រទេសកម្ពុជា ព្រមទាំងបាននិងកំពុង បន្ដភាពជាដៃគូដ៏ សំខាន់ ក្នុងការ ជម្រុញឱ្យអង្គការលំនៅដ្ឋានពិភពលោក(World Housing) ទទួលបានជោគជ័យ នៅជុំវិញពិភពលោក។
- អំពីគម្រោងសាងសង់លំនៅដ្ឋានពិភពលោក(World Housing)
គម្រោងសាងសង់ លំនៅដ្ឋានពិភពលោក គឺគម្រូនៃការផ្ដល់ អំណោយទាន ផ្នែកអចលន ទ្រព្យ មួយ សម្រាប់មនុស្សម្នាក់ ដំបូងបង្អស់ នៅលើ ពិភពលោក។គោលបំណងនៃការ ស្ថាបនាគម្រោងនេះ គឺដើម្បីបង្កើតនូវការផ្លាស់ប្តូរក្នុង សង្គមប្រកប ដោយនិរន្តរភាព ដោយការ កសាង និងការ ផ្តល់នូវ អំណោយទាន ជាផ្ទះដល់គ្រួសារដែល មានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ និងគ្រួសារដែលសក្ដិសម នឹងទទួលបាន ដែលរស់នៅនិង បន្តនិរន្តរ ភាព របស់ពួកគេនៅ ជុំវិញសហគមន៍គំនរសំរាម ដែលជាពិភពលោកទីបី។ សម្រាប់គ្រប់ ខុនដូ ដែលបានលក់នៅ ក្នុងអង្គការលំនៅដ្ឋាន ពិភពលោក ដែលបានបញ្ជាក់ ច្បាស់លាស់នោះ ការចូលរួមវិភាគទាន ត្រូវបានធ្វើឡើង ដោយអ្នកអភិវឌ្ឍ ដើម្បីសាងសង់ផ្ទះសម្រាប់ គ្រួសាររស់ នៅកន្លែង ចាក់សំរាម។
បេសកកម្មសង្គម របស់អង្គការលំនៅដ្ឋានពិភពលោក(World Housing) គឺដើម្បីផ្តល់នូវ លំនៅដ្ឋាន ដល់ទៅមនុស្សចំនួន ៣០,០០០ នាក់នៅឆ្នាំ ២០២០។ អង្គការលំនៅដ្ឋាន ពិភពលោក(World Housing) មិនត្រឹមតែបានសាងសង់ ផ្ទះឱ្យតែអាច ជ្រក បានប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំង ជំរុញឱ្យមាន បរិស្ថានល្អមួយ ដែលមនុស្សអាច ចាប់ផ្តើមដើម្បីយកឈ្នះ ភាព ក្រីក្រ ហើយក្រុមគ្រួសាររបស់ពួក គេអាចរស់រានមាន ជីវិតដោយគ្មាន ការភ័យខ្លាច។
ទិដ្ឋភាពផ្ទះសហគមន៍ ដែលមាន ដាំដើមឬស្សីព័ទ្ធជុំវិញជារបង
បញ្ចូលអត្ថបទដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!