ស្ត្រី​កំណាន់​របស់​ប្រធាន​សន្តិ​សុខ​ឯក​ជន​មួយ ​ចង​.ក​សម្លាប់​ខ្លួន សង្ស័យ​ប្រុស​ស្នេហ៍​បែក​ចិត្ត

 
 

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេអះអាងថា ជាប្រពន្ធលួចលាក់របស់ប្រធានសន្តិសុខឯកជនមួយ បានចង.កធ្វើអត្ត ឃាតនៅក្នុងបន្ទប់ ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខធ្វើឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី៩ មករា ខណៈពេលម្តាយមក ពីស្រុកប្រទះឃើញ ។

ស្ត្រីដែលធ្វើអត្តឃាតឈ្មោះអ៊ុំ កែវមករាគន អាយុ២៨ឆ្នាំ ជាសន្តិសុខឯកជន SCY ស្នាក់នៅផ្ទះជួល ចំណុច ខាងលើ មានស្រុកកំណើត នៅឃុំជ្រោយរកា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមព័ត៌មាន ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ស្ត្រីជាម្តាយ បានធ្វើ ដំណើរមកពីស្រុក ក្នុងបំណងមក លេងកូនស្រី ។ ពេលមកដល់ ស្ត្រីជាម្តាយបាន ប្រទះឃើញទ្វារចាក់សោ ដាក់គន្លឹះពី ក្នុង ក៏ស្រែកហៅ តែអត់ឭឆ្លើយក៏នាំគ្នា គាស់ទ្វារចូលទៅ ឃើញកូនស្រី ចង.ក សម្លាប់ខ្លួននឹងក្រមា នៅក្នុងបន្ទប់ទឹក ភ្លាមនោះត្រូវបានអ្នកជិតខាង រួមទាំងស្ត្រីជាម្តាយនាំ គ្នាជួយ បញ្ជូន ទៅសង្គ្រោះនៅមន្ទីរ ពេទ្យលោកសង្ឃ តែពេលទៅដល់ពេទ្យប្រាប់ថា ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ទាក់ទិននឹងមូលហេតុនៃការចង.កនេះ គឺត្រូវគេសង្ស័យថា បណ្តាលមកពី បុរសជាប្តីលួចលាក់នោះបែកចិត្ត។

តាមប្រភពពីអ្នករស់នៅក្បែរចំណុចកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះមាន ទំនាក់ទំនងស្នេហាលួច លាក់ជាមួយ ប្រធានសន្តិសុខ ឯកជន មួយជាយូរមកហើយ ហើយនាំគ្នា មកជួលផ្ទះនៅ ចំណុចខាងលើស្នាក់នៅ ហើយជាទូទៅអ្នកទាំង២ តែងមានទំនាស់គ្នា ស្ទើររាល់ថ្ងៃដោយ សារ រឿងប្រចណ្ឌ។ ប្រភពដដែល បានបន្តថា រយៈពេល២ថ្ងៃហើយ គេអត់ដែល ឃើញបុរស ជាប្តីលួចលាក់មកផ្ទះនេះទេ ស្រាប់តែនៅព្រឹក ថ្ងៃកើតហេតុ ទើបម្តាយ ប្រទះឃើញនាង ចង.ក សម្លាប់ ខ្លួនតែម្តង។

ប្រភពបានបញ្ជាក់ថា នៅក្នុងប្រូហ្វាល់ ហ្វេសប៊ុករបស់នាង គេឃើញនាងសរសេរ បង្ហោះពាក្យពេចន៍ រឿងរ៉ាវពិបាកចិត្តក្នុងជីវិត ៕



 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម