បុរសម្នាក់បើក​រថយន្តបុក​ម៉ូតូ​គេរួច​ព្យាយាម ​បើក គេច​ខ្លួន​ជ្រុល​ទៅ​ បុក​រថយន្ត​ មួយ​គ្រឿង​ទៀត​ បណ្តាល​ឱ្យ​ បាក់.ក ស្លាប់​យ៉ាង អាណោច​អាធ័ម​

 
 

រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តម្នាក់បានបាក់.ក ស្លាប់កៀបជាប់នៅ ក្នុងរថយន្ត បន្ទាប់ពី បុរស រូបនេះ បើករថយន្តបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យអ្នកជិះម៉ូតូរបួសធ្ងន់ ហើយបាន ព្យាយាម បើករថយន្ត គេចខ្លួន ក៏ជ្រុលទៅបុករថយន្ត ធុនធំមួយគ្រឿងបើក ច្រាស់ទិសគ្នាពេញ ទំហឹងតែម្តង ។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពី វេលាម៉ោង ៨ និង៤០នាទី យប់ ថ្ងៃទី៨ មករា ២០១៥ នៅ ចំណុចទល់ មុខមូលដ្ឋាន ស្ថាបនាថ្នល់ តាមបណ្តោយ ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរឌឹម សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះដែលស្លាប់មានឈ្មោះ ហ៊ុន សារ៉ា អាយុ៤០ឆ្នាំ ជាតៃកុងរថយន្ត មានស្រុក កំណើតនៅ ក្នុងភូមិរវៀ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តកូរ៉េ ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2I-4298 បើកបរដោយបុរសរងគ្រោះ ដោយធ្វើ ដំណើរតាម ផ្លូវជាតិ លេខ៤ ក្នុងទិសដៅពី លិចទៅកើត ខណៈពេលបើកបរ មកដល់ចំណុច ទល់មុខស្ថានីយ៍ ប្រេងឥន្ធនះ សូគីមិច អូរឌឹមស៊ីធី រថយន្តកូរ៉េនោះ ក៏បានបើកទៅ បុកម៉ូតូវ៉េវ ពណ៌ខ្មៅមួយគ្រឿង បណ្តាលឱ្យអ្នកបើក ម៉ូតូរងរបួសធ្ងន់ត្រូវ គេបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែក រថយន្តបង្កមិនបាន ឈប់ទេគឺ បានព្យាយាមបើក រថយន្តគេចខ្លួន បានប្រមាណជិត ២០០ម៉ែត្រ មកដល់ ចំណុចទល់ មុខមូលដ្ឋាន ស្ថាបនាថ្នល់ រថយន្តកូរ៉េនោះ ក៏បានបើករេចង្កូតទៅបុក រថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខប ណ្តោះអាសន្ន4229 ដែលបើកបរ ធ្វើដំណើរបញ្រ្ចាសទិស គ្នាចំពីមុខ ពេញទំហឹង បណ្តាលឱ្យបុរស បើករថយន្តកូរ៉េបាក.ក កៀបជាប់ក្នុង រថយន្តស្លាប់យ៉ាង អាណោចអាធ័ម ។ ចំណែកតៃកុង រថយន្តធុនធំបាន បើកទ្វាររថយន្តរត់ គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុគេឃើញប្អូនរបស់រងគ្រោះបានហៅរថយន្តសាមុយដឹក សាកសព បុរសរងគ្រោះ ទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី ។ នៅនឹងកន្លែងកើតហេតុសមត្ថកិច្ចបាន ធ្វើការវាស់វែង និង យករថយន្ត ទាំងពីរគ្រឿងបញ្ជូនទៅ កាន់ការិយាល័យ ចរាចរផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញដើម្បីឱ្យម្ចាស់ចូលខ្លួនមក ដោះស្រាយតាម និតិវិធីច្បាប់ ។

 
បុរសរងគ្រោះស្លាប់កៀបក្នុងរថយន្ត

 
ប្រជាពលរដ្ឋចោមមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

 
បុរសរងគ្រោះស្លាប់កៀបក្នុងរថយន្ត

 
សពជនរងគ្រោះត្រូវបានគេយកចេញពីក្នុងរថយន្ត

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម