លោកនាយ​រងខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ប៉ៃលិន​ បើករថយន្តប​ត់ ឆ្វេង​អត់បើក​ ភ្លើង​ស៊ីញ៉ូ ​បុកម៉ូតូ​រង របួស​ធ្ងន់ ស្រាល​ពីរ​នាក់

 
 

ខេត្តប៉ៃលិន ៖ យុវជនម្នាក់រងរបួសធ្ងន់សន្លប់បាត់ស្មារតីនៅនឹងកន្លែងមួយ សន្ទុះធំទើប ដឹងខ្លួន រួច ត្រូវគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯយុវជនម្នាក់ទៀតរងរបួស ជើងឆ្វេង ស្រាល ក្នុងករណី គ្រោះថ្នាក់ចរាចរ បង្កឡើងដោយបុរសម្នាក់ ដែលគេស្គាល់ ថាជានាយរង ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តប៉ៃលិន បើករថយន្តបត់ឆ្វេងអត់ បើកភ្លើង ស៊ីញ៉ូ បណ្តាលឱ្យបុក ជាមួយម៉ូតូវីវ៉ា ពណ៌ក្រហម ចំពីមុខពេញ ទំហឹង បណ្តាលឱ្យ រងរបួសធ្ងន់ ស្រាល ទាំងពីរនាក់តែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍នេះ បានកើត ឡើងកាល ពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី៨ មករា ២០១៥ ស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិលេខ ៥៧ ក្នុងភូមិ អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ជនបង្កហេតុ ឈ្មោះ ហែម សុផាត ភេទប្រុស អាយុ៤៥ឆ្នាំ ជានាយរងខណ្ឌរដ្ឋបាល ព្រៃឈើ ប៉ៃលិន រស់ នៅភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បើកបររថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ស្លែ ពាក់ ស្លាកលេខ ក្រុងប៉ៃលិន2A-0462 បើកបរទិស ដៅពីលិច ទៅកើត ។ ចំណែកជនរងគ្រោះ ទី១. ឈ្មោះ ស៊ីន ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ សន្លប់នៅ នឹងកន្លែង ជាអ្នកបើកបរ ម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម សេ១១០ ស៊េរីឆ្នាំ២០១០ ពាក់ស្លាក លេខភ្នំពេញ 1AH-2421  រងការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ និងអ្នករួម ដំណើរ ឈ្មោះ សឿង ភេទប្រុស អាយុ២២ឆ្នាំ រងរបួសស្រាល ទាំងពីរនាក់ រស់នៅភូមិ អូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជានាយ រង ខណ្ឌរដ្ឋបាល ព្រៃឈើខេត្តប៉ៃលិន បានបើកបររថយន្ត ម៉ាកតូយ៉ូតា តាកូម៉ាក្នុងល្បឿនលឿន ដោយទិសដៅ ពីលិច ទៅកើត លុះដល់ត្រង់ ចំណុចផ្លូវបំបែក ស្រាប់តែរថយន្ត មួយគ្រឿងនេះបត់ ឆ្វេងអត់មាន បើកភ្លើងស៊ីញ៉ូ បណ្តាលឱ្យម៉ូតូមួយគ្រឿងទៀត ដែលបើកបរ ក្នុងទិសដៅច្រាស គ្នាពីកើតទៅលិច ក្នុងល្បឿន លឿនដែរ ក៏ជ្រុលចង្កូត ទៅបុករថយន្តចំពី មុខពេញទំហឹង បណ្តាលឱ្យ ដួលបោកផ្ទប់ទៅលើផ្លូវថ្នល់ រងរបួស ធ្ងន់សន្លប់ម្នាក់ និងរបួសស្រាលម្នាក់ ។

ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុជនរងគ្រោះម្នាក់ ត្រូវរថយន្តសង្គ្រោះ មន្ទីរពេទ្យ បង្អែកខេត្ត ដឹកយកទៅ សង្រោ្គះភ្លាមៗតែម្តង ។ ចំណែកសមត្ថកិច្ចចរាចរជើងគោក ខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពេល ធ្វើការវាស់វែងរក ឃើញថា រថយន្តនាយ រងខណ្ឌរដ្ឋបាល ព្រៃឈើខេត្តប៉ៃលិន ជាអ្នក បង្កហេតុ ដោយបើក បរបត់ឆ្វេងអត់មាន បើកភ្លើងស៊ីញ៉ូ ហើយក្រោយ មក ទាំងរថយន្ត និងម៉ូតូត្រូវកម្លាំង សមត្ថកិច្ចនគរបាល អូសយក ទៅ រក្សាទុកនៅស្នង ការដ្ឋាន នគរបាលខេត្ត រង់ចាំភាគី ទាំងសងខាង ចូលមកដោះ ស្រាយតាម ផ្លូវច្បាប់ ។

  
យុវជនរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍

 
គ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូ


 
គ្រោះថ្នាក់ចរាចររថយន្តបុកម៉ូតូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម