ចន ច័ន្ទលក្ខិណា បញ្ជូន ម្ដាយទៅ ពេទ្យកាល់ម៉ែត ទាំងកណ្ដាលយប់
ភ្នំពេញ៖ កាលពីរាត្រីទី ៧មករា ជារាត្រីអបអរសាទរ នៃជ័យជំនះលើរបប ប្រល័យ ពូជសាសន៍ ខ្មែរក្រហម និងជា រាត្រីមួយ ដែលប្រជាជនកម្ពុជា បានឈប់សម្រាក ដើរលំហែរកាយ តាមរមណីយដ្ឋាននានា ផ្ទុយខុសពីគេ អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែងស្រីល្បីល្បាញ និងជាតារាបង្ហាញម៉ូដ ដ៏ស្រស់សោភា បែរជាបង្ហាញវត្តមាន នៅមន្ទីរពេទ្យ កាល់ម៉ែត ទាំងកណ្ដាល យប់ទៅវិញ ធ្វើឲ្យភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ នៅទីនោះ ។ ហេតុអ្វីបានជា ចន ច័ន្ទលក្ខិណា ចូលពេទ្យ ទាំងកណ្ដាក យប់បែបនេះ ?
ប្រភពកៀកកិតនឹងអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា ក្នុងថ្ងៃនេះ(៧មករា) សមតែ បានសម្រាក តែអ្នក នាងមិន បាន សម្រាកទេ ផ្ទុយទៅវិញ ការងាអ្នកនាងគរដូចភ្នំ ត្រូវមើល ការខុស ត្រូវលើហាងថ្មី ដែលកំពុងតែ កែលំអរ និង ហាងចាស់ ដែល កំពុងតែដំណើរការ ។ ចំណែកការ ងារសិល្បៈ រាប់រយមុខទៀត ត្រូវរ៉ាបរងម្នាក់ឯង ។ ចៃដន្យអី..! ជំងឺសំពាធ ឈាមខ្ពស់ របស់ ម្ដាយអ្នកនាង ធ្វើទុក្ខ ក៏តម្រូវ ឲ្យអ្នកនាង បញ្ជូនម្ដាយ ទៅមន្ទីរ ពេទ្យទាំង កណ្ដាលយប់ ហើយបងប្អូន ជីដូនមួយ របស់ចន ច័ន្ទលក្ខិណា ទើបតែទទួល មរណៈភាព ក្នុងជំងឺនេះទៀត ធ្វើឲ្យនាង ភ័យស្លេកមុខ ស្លេកមាត់ ញាប់ដៃ ញាប់ជើង ដឹកអ្នកម្ដាយ ទៅពេទ្យជាបន្ទាន់ ។
អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា នាងត្រូវចេញទៅ ប្រទេសវៀតណាម នៅថ្ងៃនេះ (៨មករា) តែគំរោង ត្រូវលុបវិញ ដោយសារ តែម្ដាយឈឺ។ នាងពិតជាស្រឡាញ់ម្ដាយ ជាងអ្វីៗ ទាំងអស់ ឲ្យតែអ្នកម្ដាយ ជាសះស្បើយ អស់លុយប៉ុន្មាន ក៏អ្នកនាង សុខចិត្តដែរ ។ ប៉ុន្តែនៅពេលនេះ ស្ថានភាពជំងឺ ម្ដាយរបស់នាង បានធូរស្រាល ច្រើនហើយ ។
អ្នកនាង ចន ច័ន្ទលក្ខិណា ថ្វីត្បិតតែមួយរយៈពេល ចុងក្រោយនេះ មានរឿងរ៉ាវមិន ល្អជាច្រើន កើត លើនាង តែងតែជំនះ ទៅមុខជានិច្ច មិនរាថយឡើយ ។ រឿងរ៉ាវទុក្ខកង្វល់ មួយទៀត របស់អ្នក នាង គឺរឿងភាគថៃ ដែលនាង គិតថា មកដណ្ដើម ទីផ្សារភាពយន្តខ្មែរ ក៏ក្លាយជា ការពិត ព្រោះអ្នកណា ក៏និយាយ ពីរឿងថៃ គ្រប់ៗគ្នា ។ ចន ច័ន្ទលក្ខិណា បានប្រឹងប្រែង អស់សមត្ថភាព ហើយ នៅតែមិនអាច ស្រោច ស្រង់ភាពយន្ត ខ្មែរមក វិញបានទេ ព្រោះអ្នកនាង ម្នាក់ឯងមិនអាច ទូលភ្នំបានទេ ។ ម្យ៉ាងមានរឿង ជាច្រើនទៀត រងចាំ នាងទៅ ដោះស្រាយ រួមទាំងការ រកស៊ី ជំងឺម្ដាយ កូនរៀន និង ពាក្យចចាមអារ៉ាម ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!