រថយន្តក្រុងបើកបុកម៉ូតូឌ្រីមអូស ជាង៤០០ម៉ែត្រ ស្លាប់២ នាក់នៅ ផ្លូវជាតិលេខ៤
រាជធានីភ្នំពេញ ៖ រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនអូរឡាំពិក១គ្រឿង បានបើកបោះ ពួយក្នុង ល្បឿន យ៉ាង លឿន ជែងជាមួយរថយន្ត១គ្រឿងផ្សេងទៀតនៅខាងមុខ ក៏ជ្រុលទៅ បុកម៉ូតូ១ គ្រឿង យ៉ាង ពេញទំហឹង និងអូសជាង ៤០០ម៉ែត្រ បណ្ដាលឱ្យបុរស ២នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពីវេលា ម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី០៨ មករា ២០១៤ នេះ ស្ថិតនៅ លើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចំណុច ចន្លោះ គីឡូម៉ែត្រ លេខ៣០ និង៣១ ក្នុងភូមិប្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រហែល ជាង៣០ឆ្នាំ ជិះម៉ូតូ ១ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-7791 ។ ចំណែករថយន្ត បង្កពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 3B-9157 ជារថយន្តក្រុង របស់ក្រុមហ៊ុនដឹក អ្នកដំណើរអូរឡាំពិក បើកដោយ បុរសម្នាក់មិន ស្គាល់ឈ្មោះចុះ រត់គេចខ្លួនបាត់ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ រថយន្តបង្កនិងម៉ូតូរងគ្រោះធ្វើដំណើរ ក្នុងទិសដៅ បញ្ច្រាសគ្នា ដោយរថយន្ត បើកក្នុង ល្បឿនយ៉ាង លឿនជែងរថយន្ត១គ្រឿងផ្សេងទៀត ដែលកំពុង បើកបរ ស្របគ្នា ខាងមុខ ហើយក៏បាន រេចង្កូត ជ្រុលទៅបុក ម៉ូតូជនរងគ្រោះ ដែល កំពុងបើកបរ ក្នុងទិសដៅពី លិច ទៅកើត បញ្ច្រាស់គ្នាយ៉ាងពេញទំហឹង ។ ដោយរថយន្ត នោះអូស បានចម្ងាយ ជិត ២០ម៉ែត្រ របូតមនុស្ស ម្នាក់ស្លាប់ និងម្នាក់ទៀត ត្រូវរថយន្តអូស ទៅមុខ ជាង ៥០ម៉ែត្រ ទើបរបូតចេញ ចំណែកម៉ូតូបាន ជាប់ក្រោមរថយន្ត បង្កអូស ទៅមុខ ជាង៤០០ម៉ែត្រ និងមិនបាន របូតទេ ហើយអ្នក បើកបរ រថយន្តនោះបាន ចុះរត់គេចខ្លួន បាត់ដោយសុវត្ថិភាព ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!