ព្រះរាជអាជ្ញា នួន សាន បញ្ជាឱ្យ សមត្ថកិច្ច ចុះឆែកឆេរ និងបិទហាង ខារ៉ាអូខេ ពង្វក់ សិស្សសាលា ក្បែរវិទ្យាល័យ នេតយ៉ង
បាត់ដំបង ៖ ក្រោយពីមានការរិះគន់ពី ប្រជាពលរដ្ឋ ចំពោះការបើក ហាងខារ៉ាអូខេ ៥ផ្ទះល្វែង ក្បែរវិទ្យាល័យ នេតយ៉ង ស្ថិតនៅក្រុមទី៤ ភូមិ-សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលពង្វក់សិស្សសាលា គេចពីការរៀន សូត្រនោះ ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្ដបាត់ដំបង លោក នួន សាន នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤នេះ បានបញ្ជាឱ្យកម្លាំង សមត្ថកិច្ចចុះទៅឆែកឆេរ និងផ្អាកជា បណ្ដោះអាសន្ន ។
ប្រតិបត្ដិការចុះឆែកឆេរនៅ ហាងខារ៉ាអូខេ ទាំង៤ទីតាំង ខាងលើនេះ បានដឹក នាំបញ្ជា ដោយស្នងការរង នគរបាល ទទួលផែនព្រហ្មទណ្ឌ លោក ជេត វណ្ណី អធិការនគរបាល ក្រុងបាត់ដំបង លោក យឹម វិចិត្រ អភិបាលរងក្រុង និងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធមួយ ចំនួនទៀត ។
នៅក្នុងប្រតិបត្ដិការ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនក្មេងៗ សិស្សសាលា ជាច្រើននាក់ ដែលមកសម្ងំពួនច្រៀង ខារ៉ាអូខេទាំងស្រី ទាំងប្រុស ព្រមទាំងម្ចាស់ទីតាំង ប៉ុន្ដែពួកគេទាំងនេះ នឹងត្រូវយកទៅ ធ្វើការអប់រំនិងណែនាំ ពោលមិនបាន យកទោសពៃ អ្វីនោះឡើយ ។
សូមបញ្ជាក់ថា ផ្ទះបើកខារ៉ាអូខេ អត់ច្បាប់ នៅជិតវិទ្យាល័យ នេតយ៉ង់ មានចម្ងាយ ជិត២០០ម៉ែត្រ មានផ្ទះ ៥ល្វែង ផ្សេងគ្នា ស្ថិតនៅចំណុច ក្រុមទី៤ ភូមិ.សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានពង្វក់ សិស្សមួយ ចំនួនបាន គេចសាលា មិនចូលរៀន បាននាំគ្នាមកច្រៀង លេងតាំង ពីព្រឹករហូត ដល់ម៉ោង១២ កណ្តាលអាធ្រាត្រ រៀងរាល់ថ្ងៃ និងបានបង្ករំខានថ្លង់ ដល់អ្នកជិតខាង រស់នៅប្រចាំថ្ងៃ ហើយគេឃើញថា មិនដែល មានសមត្ថកិច្ចណា មកបង្រ្កាបទេ។
បើតាមស្រ្តីម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ អ្នកយកព័ត៌មានថា ផ្ទះគាត់នៅចំពី ក្រោយផ្ទះ បើកខារ៉ាអូខេ ១ល្វែងនោះ គឺមានការថ្លង់ និងរំខាន ដល់ការរស់នៅ របស់គាត់ទោះជាប្តីគាត់ និងអ្នករស់ នៅជិតខាងបានហាម និងសុំអង្វរ យ៉ាងណាក៏ដោយ គឺពួកគេមិន ដែលស្តាប់ឡើយ ដោយលាន់ឮសម្លេង បំពងធុងបាស់ អង្រួនបង្អួចទ្វារ អង្គើអស់ហើយ ទម្រាំបានដេក ពេលគេឈប់គឺ រង់ចាំដល់ ទៅម៉ោង ១០ទៅ ១២យប់ឯណោះ។
បើតាមសន្តិសុខឯកជន យាមសាលាញូតុនធីឡាយ នៅទល់មុខម្តុំ ផ្ទះបើកខារ៉ាអូខេ ទាំងនោះបាន និយាយថា រៀងរាល់ថ្ងៃ គេបានឃើញកូនសិស្ស គេចសាលាមិនចូលរៀន បានចេញចូល ពពាក់ពពូន នាំគ្នាមកច្រៀង លេងតាំងពីព្រឹក រហូតដល់យប់កណ្តាល អធ្រាត្ររាល់ថ្ងៃ ព្រោះគាត់នៅយាម មុខសាលា បានឃើញ និងថ្លង់បង្ករំខាន ដល់គេឯង អញ្ចឹងមែន។
យុវជន២នាក់ ដែលបានមករកប្អូន បាននិយាយថា ពួកខ្លួនបានបាត់ប្អូន ២ទៅ៣ថ្ងៃហើយ មិនឃើញចូល ផ្ទះទេ ទើបពួកគេមក សុំម្ចាស់ផ្ទះ ចូលរកប្អូន តែមិនឃើញ មិនដឹងថា ទៅទីណា យុវជនរូបនោះ បាននិយាយទៀតថា នៅក្នុងផ្ទះល្វែង ដែលខ្លួនបាន ចូលទៅរកប្អូននោះ គឺឃើញជាន់ក្រោម មាន៤បន្ទប់ និងជាន់លើ មាន៤បន្ទប់ ឃើញសុទ្ធតែ ក្មេងស្ទាវប្រុស ស្រី មកច្រៀងលេង យ៉ាងសប្បាយ ហាក់បីដូចជា គេចសាលា មិនចូលរៀនទេមើលទៅ ។
បើតាមអ្នក ជិតខាងផ្សេងទៀត បាននិយាយថា ផ្ទះដែលបើក ខារ៉ាអូខេទាំងនេះ គឺម្ចាស់ផ្ទះ សុទ្ធតែអ្នកធ្វើការ មន្ត្រីចូលនិវត្តន៍ ខ្លះទៀតសព្វថ្ងៃ ជាគ្រូបង្រៀន នៅវិទ្យាល័យ នេតយ៉ង់ តែម្តង ។ ប្រភពព័ត៌មានក្រៅផ្លូវការ មួយចំនួនបាន ឲ្យដឹងថា ពួកម្ចាស់ផ្ទះបើក ខារ៉ាអូខេទាំងនេះ គឺសុទ្ធតែបានបង់លុយ ជូនសមត្ថកិច្ច ប្រចាំខែរួចហើយ ទើបគេមិនបង្រ្កាបនោះ។
តែទោះជាយ៉ាងណាមិនថា ហ្គេមកុំព្យូទ័រ ខារ៉ាអូខេ ប្រភេទផ្ទះល្វែង ដែលបើកអាជីវកម្ម របស់ខ្លួននៅជិត សាលារៀនដូច្នេះ គឺធ្វើឲ្យប៉ះពាល់ ដល់សិស្សនិង ហាក់បីដូចជា ផ្តល់ឱកាស ឲ្យសិស្សដែល គេចសាលា ទាំងឡាយនោះ បានមកជ្រក ក្នុងផ្ទះខារ៉ាអូខេ រាល់ថ្ងៃ ដោយមិន ចូលរៀន ព្រឹកឡើងចេញ ឲ្យតែផុតពីផ្ទះ ពេលខ្លះឪពុកម្តាយ មិនដឹងថា កូនខ្លួនគេចសាលា មិនចូលរៀនទេ ឃើញព្រឹកឡើង ស្លៀកពាក់ មករៀនស្មាន តែទៅរៀនមែន តែទីបំផុត កូនរបស់ពួកគាត់ មិនបានចូលរៀនសោះ នេះហើយជាហេតុ ធ្វើឲ្យមានការធ្លាក់ ចុះលើវិស័យ អប់រំសម្រាប់ យុវជនជំនាន់ក្រោយ ។
ពាក្យចាស់មួយឃ្លា បាននិយាយថា យុវជនគឺជា ទំពាំងស្នងឬស្សី ចុះបើទំពាំងស្អុយ ហើយបានអី ទៅស្នងឬស្សី កើតនោះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!