វ៉ាង ស្រីណូ អនាគតស្វាមី រៀបចំខួប កំណើតឲ្យ ទាំងភ្ញាក់ផ្អើល
ភ្នំពេញ៖ បន្ទាប់ពីអតីត តារាចម្រៀង សម្បូរសាច់ដើម ទ្រូង កញ្ញា វ៉ាង ស្រីណូ បានដកខ្លួនចេញ ពីសិល្បៈអស់រយៈ ពេលជាច្រើនឆ្នាំមក នាងមិនធ្លាប់ បានបង្ហាញ ភាពហ៊ឺហារ ឬក៏ពិធីជប់លៀង ជាលក្ខណៈធំបើក ចំហរឡើយ ។ ទើបតែពេល នេះនៅសុខៗ វ៉ាង ស្រីណូ ស្រាប់តែសម្ញែង ពិធីជប់លៀង ខួបកំណើត ដោយបើកចំហមួយ ខណៈដែលមាន ព័ត៌មានលេចឮថា ពិធី ជប់លៀងនេះ គឺគូស្នេហ៍ដែល ជាអនាគតស្វាមី ជាអ្នកលួចរៀប ចំឲ្យស្ងាត់ៗ។
អតីតតារា សម្តែងល្បីល្បាញឈ្មោះ វ៉ាង ស្រីណូ ថ្មីៗនេះត្រូវបាន ប្រភពព័ត៌មាន ពីអ្នកតាមដាន ជីវិតឯកជន របស់តារាខ្មែរ បង្ហើប ឲ្យដឹងថា នៅរាត្រីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥នេះ រូបនាងត្រូវ បានក្រុមគ្រួសារ និងអ្នកជា ទីស្រឡាញ់ រៀបចំពិធីជប់លៀង ខួបកំណើត ឲ្យដល់ទៅ២ដង ដោយលើកទី១ នាងបានរៀបចំ កម្មវិធីជប់លៀង មួយជុំគ្រួសារ និងកម្មវិធីមួយទៀត គឺនាងមិនបាន គ្រោងទុកឡើយ ព្រោះថាអនាគត ស្វាមីនាង ជាអ្នករៀប ចំពិធីជប់លៀង បែបភ្ញាក់ ផ្ញើលសម្រាប់នាង នៅក្នុងក្លឹបកម្សាន្តមួយ ។
ប្រភពខាងលើ បានលួចបង្ហើប ឲ្យដឹងឲ្យទៀតថា នៅក្នុងពិធីជប់លៀងនោះ គឺបុរសអ្នកមាន ទ្រព្យម្នាក់ ដែលជាអាណិកជនខ្មែរ រស់នៅអាមេរិក និងជាអនាគតស្វាមី របស់ កញ្ញា វ៉ាង ស្រីណូ បានរៀបចំ ពិធីជប់លៀង ខួបកំណើតមួយ ឲ្យនាងបែបធម្មតាៗ ដើម្បីរឹតចំណង ស្នេហារបស់ពួកគេ កាន់តែផ្អែម ល្ហែមថែមមួយ កម្រិតទៀតផង។ បើទោះជាមាន ព័ត៌មានបង្ហើប ដោយបើកចំហថា គូស្នេហ៍របស់នាង បានរៀបចំពិធី ជប់លៀង ខួបកំណើតឲ្យ ក៏ដោយ ប៉ុន្តែប្រភពខាងលើនេះ មិនបានដឹងទេថា នៅក្នុងថ្ងៃ ខួបកំណើត បុរសម្នាក់នោះ មានអ្វីជាកាដូ ជូននាងឡើយ ។
នេះមិនមែន ជាលើកទី១ទេ ដែលលេចឮ ព័ត៌មានថា តារាស្រី វ៉ាង ស្រីណូ មានគូកំណាញ់ចិត្ត ជាអាណិកជន ខ្មែររស់នៅអាមេរិក ព្រោះថា កាលពីអំឡុងចុង ខែតុលាកន្លងទៅនេះ ម្ចាស់សាម៉ីខ្លួន កញ្ញា វ៉ាង ស្រីណូ ធ្លាប់បានប្រកាស ដោយបើកចំហ ខ្លួនឯងថា នាងកំពុងតែ មានគម្រោង ដឹកដៃគូស្នេហ៍ ចូលរោងការ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។ ទាក់ទងនឹងព័ត៌មាន ដែលលេចឮថា កញ្ញា វ៉ាង ស្រីណូ ត្រូវបានគូស្នេហ៍ ដែលជាអនាគត ស្វាមីរៀបចំ ខួបកំណើតឲ្យ ស្ងាត់ៗនោះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង សាកសួរនាងបន្ថែម ប៉ុន្តែលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ពីមុនមិនអាច ទាក់ទងបាន ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!