ពលករខ្មែរ២នាក់ត្រូវបានទាហាន ឈុត ខ្មៅថៃចាប់បាញ់ និង ដុតសម្លាប់ នឹងសំបក កង់រថយន្តនៅ ក្នុងខេត្តស្រះកែវ
ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ពលកខ្មែរចំនួន២នាក់ត្រូវបានទាហានឈុតខ្មៅ ថៃវរៈ សេនាធំ លេខ១៣ ដែលឈរជើងនៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ចាប់ឃាត់ ខ្លួនបាននៅចំណុច ទាវចុងខែត្រ ឃុំខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។ បន្ទាប់ពីចាប់ ខ្លួនបានពលករខ្មែរ ទាំង២ នាក់នោះត្រូវ បានគេយកមកបាញ់ រួចដុត សម្លាប់នឹងសំបក កង់រថយន្ត កាលពីវេលា យប់ថ្ងៃទី៧ មករា ២០១៥កន្លងទៅ ។ នេះបើយោង តាមរាបាយការណ៍ របស់កង រាជអាវុធហត្ថ ស្រុកសំពៅ លូនដែល ទើប ទទួលបានពី ភាគីថៃ កាលពី វេលាល្ងាចថ្ងៃទី៨ មករា ២០១៥ ដែលអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព ទទួលបាននៅវេលា រំលងអាធ្រាត្រ ថ្ងៃទី ០៩ មករា ២០១៥ នេះ។
នៅក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកសំពៅលូនដដែលនេះបានឱ្យដឹងថា ពលករខ្មែរ ទាំងពីរនាក់ ដែលត្រូវទាហានឈុតខ្មៅថៃចាប់បានយកទៅបាញ់ និងដុតសម្លាប់នឹង កង់រថយន្ត នោះទី១. ឈ្មោះ សូវ រស់ ភេទប្រុស អាយុ២១ឆ្នាំ និង ទី២.ឈ្មោះ វឿន ធី ភេទប្រុស អាយុ៣៦ឆ្នាំ ។ ពលករខ្មែរ ទាំងពីរនាក់នេះ រស់នៅក្នុងភូមិគុកកី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
បើតាមរបាយការណ៍នេះបានឱ្យដឹងទៀតថា ខាងសមត្ថកិច្ចកម្ពុជាមិនទាន់ទទួល បានពីមូល ហេតុដែល នាំឱ្យទាហានឈុត ខ្មៅថៃចាប់ពលករខ្មែរបាញ់ និង ដុតសម្លាប់នឹងសំបកកង់ រថយន្តនៅ ឡើយទេ ។ ក៏ប៉ុន្តែបើតាម ក្រុមគ្រួសារជនរងគ្រោះ ដែលបានចុះ ទៅរើសឆ្អឹងបាន មួយកញ្ចប់ម្នាក់ នៅនឹងកន្លែង ដែលក្រុមគ្រួសារជនរងគ្រោះថា ត្រូវគេ ដុតសម្លាប់ និងសំបកកង់រថយន្ត ទាំងរស់ ដោយមិន ដឹងមូលហេតុ បានឱ្យអ្នក ឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពដឹងថា ជនរងគ្រោះ ទាំងពីរនាក់ ជាមួយនឹង ក្រុមប្រជាពល រដ្ឋផ្សេងទៀតបាន ចាកចេញពីស្រុក ឆ្លងចូលមក ស៊ីឈ្នួលកាប់ អំពៅក្នុងទឹកដីថៃ កាលពីថ្ងៃទី ៦ មករា ២០១៥ ដោយមិនមាន លិខិតឆ្លងដែននោះទេ ។ យ៉ាងណាក៏ ដោយនៅព្រឹក ថ្ងៃទី ៩ មករា ២០១៥ ស្អែកនេះ សមត្ថកិច្ចនៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងធ្វើការទំនាក់ ទៅខាងភាគីថៃ ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលពលករខ្មែរ ចំនួន២នាក់ ត្រូវបានទាហាន ឈុតខ្មៅថៃ បាញ់ និងដុតសម្លាប់ នឹងសំបកកង់រថយន្ត ។
កន្លែងជនរងគ្រោះដែលត្រូវទាហានឈុតខ្មៅថៃដុតសម្លាប់និងសំបកកង់រថយន្ត
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!