អ្នកទេសចរបរទេស ជិះម៉ូតូអាក្រាត កាយ បង្អួតពលរដ្ឋខ្មែរ
កណ្តាល៖ នារីទេសចរបរទេស និងសង្សារ បានជិះម៉ូតូឱបគ្នា លើដងផ្លូវសាធារណៈទាំង អាក្រាតកាយ ធ្វើទានដល់ចក្ខុបងប្អូនប្រជាពលរដ្ឋខ្មែរ តាមមើលភ្លឹកអារម្មណ៍ស្ទើរគ្រប់គ្នា។
សមត្ថកិច្ច បានឲ្យដឹងថា ការជិះម៉ូតូទស្សនា ស្រង់ស្រូបខ្យល់អាកាសធម្មជាតិ នាដែនដី ជនបទ របស់ក្រុមអ្នក ទេសចរបរទេសទាំងអាក្រាតកាយតាមទីសាធារណៈ មិនខ្វល់ពី អារម្មណ៍បង ប្អូនពលរដ្ឋ ខ្មែរនេះ បានកើតឡើង នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥នេះ នៅក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
ទោះបីនារីអ្នកទេសចរចិត្តល្អធ្វើសម្បទានរូបកាយ ជាចំណីចក្ខុបងប្អូនពលរដ្ឋខ្មែរ ជាពិសេស បុរសៗ យ៉ាងណាក្តី តែកម្លាំងបងៗកងកម្លាំងនគរបាល ក្នុងឃុំពាមរាំង មិនអនុញ្ញាត នោះឡើយ ព្រោះវា បង្កផលប៉ះពាល់ខ្លាំងដល់ សីលធម៌ក្នុង សង្គមកម្ពុជា ជាពិសេសអាច បង្កគ្រោះថ្នាក់ចរាចរណ៍ ព្រោះអ្នក បើកបររវល់ភ្លឹក តាមសម្រស់ពីធម្ម ជាតិរបស់ នារីទេសចរ បរទេស ចិត្តសែនល្អរូបនេះ។
ក្រោយឃើញហេតុការណ៍ដូចនេះ កម្លាំងនគរបាលប៉ុស្តិ៍ពាមរាំង បានជិះម៉ូតូដេញតាមឃាត់ ម៉ូតូនារី ទេសចរ បរទេស រួមនិងសង្សាររបស់នាង មកធ្វើការអប់រំ និងរកសម្លៀកបំពាក់ ឲ្យស្លៀកពាក់ ត្រឹមត្រូវ ទើបអនុញ្ញាតឲ្យជិះ ម៉ូតូចេញបាត់ទៅ។
តាមប្រភពពីមន្ត្រីសមត្ថកិច្ចបានឲឲ្យដឹងថា ក្រុមទេសចរបរទេសទាំងនេះមានឈ្មោះ ១-CRAWFORD BROWN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិស្កុតឡែន ២-ឈ្មោះ CATARINA AARNIO ភេទស្រី អាយុ២២ឆ្នាំ ជនជាតិហ្វាំងឡង់ និង ទី៣- ឈ្មោះ GIANCARLO ALLOCCA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិអ៊ីតាលី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!